ព័ត៌មានកីឡា

Eriksen ជាគោលដៅរបស់ Real Madrid និង Man Utd

ក្រោយពីការបង្ហាញទម្រង់លេង បានយ៉ាងល្អឲ្យក្រុម Tottenham Hotspur នៅរដូវកាលនេះ ខ្សែបម្រើដាណឺម៉ាក Christian Eriksen កំពុងក្លាយជា​គោលដៅរបស់ក្លិបធំៗនៅអឺរ៉ុប។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United និងក្រុមអធិរាជស Real Madrid បានប្រជែងគ្នា ចង់បាន Christian Eriksen ។ ជាការពិតណាស់ Eriksen លេងបានយ៉ាងល្អ មិនថាតំបន់បម្រើ តំបន់ប្រយុទ្ធ និងតំបន់ការពារឡើយ កីឡាកររូបនេះ តែងតែរត់ពេញទីលានតែម្តង។

យ៉ាងណាវិញ សម្រាប់ Man Utd និង Real Madrid បានកំណត់គោលដៅចង់បាន Eriksen នៅរដូវកាលក្រោយនេះ ខណ:ក្លិបទាំង២ ត្រូវការរុះរើកីឡាករ នាពេលខាងមុខនេះ។ ក៍ប៉ុន្តែ Real Madrid ហាក់ត្រូវការខ្លាំង​ ជាង Man Utd ព្រោះថា ក្លិបអេស្ប៉ាញមួយនេះ មានបំណងចង់ដោះដូរកីឡាករទ្រង់ទ្រាយធំ​ ដែលទាមទារ​ទិញកីឡាករចំណូលថ្មីច្រើន។

សម្រាប់ក្រុមបីសាចក្រហម Man Utd ក៍ត្រូវការដូចគ្នា ដើម្បីយកពង្រឹងក្លិប ជាហេតុធ្វើឲ្យ Christian Eriksen បានក្លាយជាគោលដៅ សម្រាប់ក្រុមទាំង២ ក្នុងការប្រជែងគ្នា។

មតិយោបល់