ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់សាកល្បងមីស៊ីលថ្មី Sarmat

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយនៅក្នុងអាសយដ្ឋានប្រចាំឆ្នាំរបស់លោក ទៅកាន់សហព័ន្ធថា ក្រុងមូស្គូ បានចាប់ផ្តើមធ្វើសេត្តអាវុធ Sarmat ជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយដ៏មានសក្ដានុពល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨។

ប្រភពព័ត៌មានមួយចំនួន បាននិយាយទៅលើបច្ចេកទេសរបស់មីស៊ីល Sarmat ថា មានចម្ងាយប្រតិបត្តិការតាមការប៉ាន់ស្មាន ក្នុងរង្វង់១០,០០០គីទ្បូម៉ែត្រ និងទម្ងន់របស់វាយ៉ាងហោចណាស់១០០តោន ដែលរួមមានការផ្ទុកទម្ងន់ បានចាប់ពី ៤តោន ទៅ ១០តោន។

មីស៊ីលនេះ មានលទ្ធភាពបំពាក់ក្បាលគ្រាប់នុយក្លែអែរធុនធ្ងន់ MIRVed ដែលវានឹងមានបច្ចេកវិទ្យាប្រឆាំងមីស៊ីលកម្រិតខ្ពស់ ក្នុងការជ្រៀតចូលរនាំងការពារ ABM របស់សហរដ្ឋអាមេរិកបាន។

ក្រសួងការពារជាតិរុស្ស៊ី គ្រោងនឹងដាក់មីស៊ីល Sarmat ឲ្យប្រើប្រាស់នៅចុងឆ្នាំ២០១៨ និងដាក់ជំនួសទាំងស្រុងមីស៊ីល Voevoda ដោយ RS-28 ត្រឹមឆ្នាំ២០២០៕

មតិយោបល់