ក្រុមចចក Roma ពិតជាលេងបានយ៉ាងល្អ ដោយបានទៅបំបាក់ក្រុមជើងខ្លាំង Napoli ដល់ក្នុងដី ដោយលទ្ធផលយ៉ាងចាស់ដៃ ៤-២ ដើម្បីធ្វើឲ្យក្រុម Napoli កាន់តែបារម្ភរឿងឈ្នះពានអ៊ីតាលី រដូវកាលនេះ។
ការលេងមិនចាញ់ និងស្មើជាច្រើនប្រកួតកន្លងមកនេះ របស់ក្រុម Napoli ត្រូវបានបញ្ចប់ហើយ ក្រោយពីភ្លាត់មកចាញ់ក្រុម Roma ដោយលទ្ទផល ៤-២ យប់មិញនេះ។ Napoli មានឱកាសរកគ្រាប់បាល់នាំមុខមុន តាំងពីនាទីទី៦ ដោយការស៊ុតរបស់កីឡាករ Lorenzo Insigne ក្តី ក៍ប៉ុន្តែត្រូវក្រុមភ្ញៀវ Roma វាយបកវិញ ៤គ្រាប់ផ្ទួនៗ ដោយការស៊ុតរបស់កីឡាករ Cengiz Under នៅនាទីទី ៧, Eden Dzeko ២គ្រាប់ នៅនាទីទី២៦, ៧៣ និងកីឡាករ Diego Perotti ស៊ុតនៅនាទីទី៧៩ ខណៈ Napoli ទម្រាំរកគ្រាប់បាល់ទី២បាន ឈានចូលដល់នាទីទី៩០ ដែលជាការស៊ុតរបស់កីឡាករ Dries Mertens ។
ការចាញ់ក្រុម Roma នេះដែរបានធ្វើឲ្យក្រុម Napoli មិនសុវត្ថិភាព ក្នុងការឈ្នះពានSerie Aឆ្នាំនេះឡើយ ព្រោះថា ក្រុម Juventus បានយកឈ្នះក្រុមខ្លាំង Lazio ក្នុងលទ្ធផល ១-០ ដែរ ជាហេតុធ្វើឲ្យគម្លាតពិន្ទនាំមុខរបស់ក្រុម Napoli លើក្រុម Juventus នៅសល់ត្រឹម ២ពិន្ទុប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនោះ ក្រុមសេះបង្កង់ Juventus នៅសល់១ប្រកួតក្នុងដៃ ជាមួយក្រុម Bologna ទៀត ប្រសិនបើឈ្នះវិញ នោះ Juventus ត្រូវឡើងមកឈរកំពូលតារាង ជំនួស Napoli វិញ។
ដូច្នេះហើយ ការចាញ់ក្រុម Roma យប់មិញនេះ បានធ្វើឲ្យក្រុម Napoliរងនូវការខកចិត្តយ៉ាងខ្លាំង ដែលប្រឈមហ្នឹងការរបូតពានឆ្នាំនេះ បន្ទាប់ពីឈរកំពូលតារាង តាំងពីដើមរដូវកាលកន្លងមក។
https://www.youtube.com/watch?v=bZEgctMfH8I
មតិយោបល់