ព័ត៌មានកីឡា

PSG បន្តឈ្នះត្រៀមចាំ Real Madrid

ក្រុម Paris Saint Germain នៅតែបន្តឈ្នះការប្រកួតទាំងក្នុង និងក្រៅដីដោយ​មិនឲ្យរបូតគ្រាប់បាល់វិញឡើយ ដើម្បីត្រៀមចាំក្រុម Real Madrid នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ។

ប៉ុន្មានប្រកួតចុងក្រោយកន្លងមកនេះ ពោលគិតត្រឹម ៣ប្រកួតចុងក្រោយ ក្រុម Paris Saint Germain បានយកឈ្នះគូប្រកួតមិនឲ្យតដៃវិញបានឡើយ ដែលនេះហាក់ជាការគំរាមការជួប Real Madrid ក្នុងពេលដ៍ខ្លីខាងមុខនេះ។ ជាក់ស្តែងណាស់ ក្រុម Paris Saint Germain បានទៅបំបក់ក្រុម Troyes ក្នុងលទ្ធផល ២-០ ដែលស៊ុតបានដោយខ្សែបម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria នៅនាទីទី៤៧ និងកីឡាករ Christopher Nkunku នៅនាទីទី៧៧។ ថ្វីបើមិនមានវត្តមានរបស់កីឡាករសំខាន់ Neymar ក្តី តែក្រុមជើងខ្លាំងបារាំងមួយនេះ នៅតែធ្វើបានយ៉ាងល្អ ដោយធនធានកីឡាករ​ឆ្នើមៗ របស់ក្រុម Paris Saint Germain នៅមានច្រើនទៀត សម្រាប់ទុកលេងជាមួយ​ក្រុម Real Madrid ។

គួរបញ្ជាក់ផងដែរថា មុនជួប Real Madrid នេះដែរ ៣ប្រកួតចុងក្រោយរបស់ Paris Saint Germain មិនមានការរបូតគ្រាប់បាល់​ឡើយ ដោយយកឈ្នះក្រុម Marseille ទាំងនៅ League1 និង Franch Cup ដោយលទ្ធផល ៣-០ ដូចគ្នា និងចុងក្រោយនេះ យកឈ្នះក្រុមម្ចាស់ផ្ទះ Troyes ក្នុងលទ្ធផល ២-០ ទៀត។

//www.youtube.com/watch?v=X1rkCOjVUNk

មតិយោបល់