ព័ត៌មានកីឡា

ចប់វគ្គទី១៖ បឹងកេត វាយបកនាំមុខភ្ញៀវ Home United វិញ ៣-១

ក្រោយចប់ការប្រកួតវគ្គទី១ (៤៥នាទី) មុននេះបន្តិច ក្រុមម្ចាស់ផ្ទះ បឹងកេត បានធ្វើការនាំមុខភ្ញៀវ Home United ដោយលទ្ធផល ៣ ទល់ ១ នាពហុកីឡដ្ឋានជាតិ នៃពានរង្វាន់ AFC Cup 2018 វគ្គជម្រុះក្នុងពូល ប្រចាំពូល F ។

ត្រឹមរយៈពេល ២ នាទីប៉ុណ្ណោះក្រុមភ្ញៀវ រកបានធ្វើការនាំមុខ ដោយកីឡាករ Song Uiyong ខណៈដែលម្ចាស់ផ្ទះធ្វើការវាយបកបានសម្រេចដោយកីឡាករសញ្ជាតិប្រេសុីល Maycon ចំនួន ២ គ្រាប់ម្នាក់ឯង នៅនាទី ១១ នឹងនាទី ៤១ ដោយការទាត់បាល់ពិន័យ ១១ មែត្រ ស្របពេលដែលកីឡាករ Gbenga នៅនាទី ១៣។

រង់ចាំមើលថា បឹងកេត អាចរក្សាការនាំមុខ នឹងដណ្តើមយក ៣ ពិន្ទុពីក្រុម Home United របស់ប្រទេសសឹង្ហបុរី បានដែរទេ នៅវគ្គទី២ បន្តទៀត?

មតិយោបល់