ព័ត៌មានជាតិ

Update៖ រថយន្តបុករះម៉ូតូ៤គ្រឿង និងក្មេងសិស្សសាលាឆ្លងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ស្រាល១៤នាក់

​កណ្តាល: លោកអធិការស្រុកមុខកំពូល បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនឹងម៉ូតូ៤គ្រឿង និងម៉ូតូសណ្ដោងរឺម៉ក១គ្រឿង នឹងមនុស្សឆ្លងផ្លូវ បណ្តាលឲ្យ១៤នាក់ របួសធ្ងន់៣នាក់ ស្រាល១១នាក់។

កើតហេតុនៅថ្ងៃអង្គារ ០៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥០នាទីព្រឹក
លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-3460 (អ្នកបើកបររត់គេចបាត់) ធ្វើដំណើរជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានមកបុកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង និងម៉ូតូ៤គ្រឿង ដែលឈប់ស្ងៀម ចំសិស្សឆ្លងផ្លូវ
ទី១ម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកC១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល1Y-7623 បើកបរដោយឈ្មោះ យួន បូរ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ
មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែកខេត្តកណ្ដាល។ ដោយមានរួមដំណើរម្នាក់ឈ្មោះ ពៅ សុភាន់ភេទស្រីអាយុ២២ឆ្នាំ មានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល ។

ទី២ម៉ូតូ ម៉ាកគ្លីច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GB-4062 បើកបរ ដោយឈ្មោះ ស៊ីម សុវណ្ណ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយខេត្តកំពង់ចាម និងមានមនុស្ររួមដំណើរ១នាក់ឈ្មោះ យ៉ាត់ យាក ភេទស្រី អាយុ៤៥ឆ្នាំ មានីលំនៅភូមិជាមួយគ្នា។
៣-ម៉ូតូម៉ាកហុងដា C១២៥ ស៊េរី០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១Q ៤៤៥៩បើកបរដោយ ឈ្មោះ សុច ស្វាង ភេទ ប្រុសអាយុ៦០ឆ្នាំ មានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។ដោយមានឌុបចៅពីក្រោយ
– ឈ្មោះ ប៊ូផាន់ សីហុង ភេទប្រុសអាយុ១០ឆ្នាំមានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល
៤- ម៉ូតូម៉ាកហុងដាC125 ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1T៦៥៦៥ បើកបរដោយ ឈ្មោះចែម កុសល់ ភេទប្រុស បអាយុ២៦ឆ្នាំមានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុក មុខកំពូលខេត្តកណ្ដាល។ ដោយមានឌុបមនុស្សម្នាក់ពីក្រោយ
ឈ្មោះ ធឿន ឈុន អៀង ភេទស្រីអាយុ២០ឆ្នាំមានទីលំនៅភូមិជាមួយគ្នា។

៥- ម៉ូតូម៉ាកហុងដាC១២៥ ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១GH ៦០០៨ បើកបរដោយឈ្មោះឌឿន ធាន់ ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិឈើទាល ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដោយមានឌុបមនុស្ស២នាក់ពីក្រោយ ឈ្មោះណែម ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅជាមួយគ្នា។ និងឈ្មោះធាន់ សុជាតា ភេទស្រី អាយុ០២ឆ្នាំ មានទីលំនៅជាមួយគ្នា។ ដែលឈប់នៅលើទ្រូង ផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ហើយរថយន្តបានមកបុកសិស្សឆ្លងផ្លូវ៣នាក់ ឈ្មោះ ធី សូរីយា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។ ឈ្មោះ អឿន លាងអេង ភេទស្រីអាយុ៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។ និងឈ្មោះអឿន វួចឆេង ភេទ ស្រីអាយុ១៣ឆ្នាំមានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។

មូលហេតុ ដោយរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ប្រភេទបែន បើកបរមិនប្រយ័ត្នក៏ទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ម៉ូតូ៤គ្រឿង ដែលឈប់នៅលើទ្រូងផ្លូវ ចាំសិស្សឆ្លងផ្លូវ និងមនុស្សដើរឆ្លងផ្លូវ ចេងពីសាលាដែលមានគ្រូដាក់រណាំងបាំងឲ្យសិស្សឆ្លងផ្លូវ។

ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយកមធ្យោបាយទាំងអស់ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល៕

មតិយោបល់