ព័ត៌មានកីឡា

ក្រុមនៅខេត្តសៀមរាបទាំងពីរ បរាជ័យក្នុងដីដូចគ្នា (វីដេអូ)

ការប្រកួតសប្តាហ៍ទី១១ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ដោយក្រុមបាល់ទាត់នៅខេត្តសៀមរាប បានទទួលបរាជ័យ ក្នុងដីដូចគ្នា ពោលគឺ សូលទីឡូអង្គរ ចាញ់ វិសាខា ០ទល់២ នាពហុកីឡដ្ឋានជាតិ នឹង អង្គរថាយហ្គឺរ ចាញ់ ភ្នំពេញក្រោន ២ទល់៥ នាកីឡដ្ឋាន ខេត្តសៀមរាប។

ជ័យជម្នះរបស់ វិសាខា លើ សូលទីឡូអង្គរ រកបានដោយ ខ្សែប្រយុទ្ធកូរ៉េខាងជើង CHEO MYONG HO ទាំងពីរគ្រាប់ម្នាក់ឯង ខណ:ដែល ២គ្រាប់ របស់ អង្គរថាយហ្គឺរ រកបានដោយកីឡាករ ឆំុ ភីសា នឹង សុឹង ណារិទ្ទិ ចំណែក ៥គ្រាប់ របស់ ភ្នំពេញក្រោន រកបានដោយកីឡាករ ៥នាក់ រួមមាន SHIROTA, CAMPBELL, JANE, អ៊ុក សុវណ្ណ នឹង សិុន កក្កដា ។

ដូច្នេះហើយ ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាប ទទួលបរាជ័យដូចគ្នា ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ នាជំនួបសប្តាហ៍ទី១១ នៃក្របខណ្ឌបាល់ទាត់លំដាប់ទី១​ របសកម្ពុជា រដូវកាល ២០១៨៕

មតិយោបល់