ថ្វីបើចាញ់ក្រុម Basel ២-១ យប់មិញនេះក៍ដោយ តែក្រុម Manchester City នៅតែបន្តឡើងទៅកាន់វគ្គ ៨ក្រុម Champion League ដដែល ដោយបានឈ្នះ សរុបលទ្ធផលទាំង២ជើង ៥-២ ។
ជាក់ស្តែងណាស់ ការប្រកតជើងទី២នេះ ក្រុម Manchester City បានដាក់កីឡាករចាស់ក្មេងឲ្យលេងច្រើន ដោយមិនខ្វល់ពីលទ្ធផលចាញ់ ឬឈ្នះឡើយ។ ក្នុងនោះដែរ ក្រុម Manchester City បានស៊ុតបញ្ចូលទីមុនដោយ កីឡាករ Gabriel Jusus នៅនាទីទី៨ តែត្រូវបានតាមស្មើមកវិញ នៅនាទីទី១៧ ដលជាារស៊ុតរនស់កីឡាករ Mohamed Elyounoussi ។ បន្ថែមលើនេះទៀត នៅតង់ទី២ ក្រុមភ្ញៀវ Basel បន្តធ្វើបានយ៉ាងល្អ ដោយអាចរកបាន១គ្រាប់ទៀត នៅនាទីទី៧១ ដោយការស៊ុតរបស់កីឡាករ Michael Lang ជាហេតុធ្វើឲ្យក្រុម Basel យកឈ្នះលើទឹកដី Manchester City ២-១ ។ យ៉ាងណាក៍ដោយ ក្រុម Manchester City នៅតែបន្តឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយដដែល ដោយសរុបលទ្ធផលទាំង២ជើង ឈ្នះ ៥-២ ។
ដូច្នេះហើយ ក្រុម Manchester City បានដឹកដៃជាមួយក្រុម ហង្សក្រហម Liverpool, Real Madrid និង Juventus ឡើងទៅកាន់វគ្គបន្ទាប់ ដោយរង់ចាំ៤ក្រុមផ្សេងទៀត ដែលត្រូវប្រកួតនៅសប្តាហ៍ក្រោយ។
https://www.youtube.com/watch?v=D9QOtaADSGQ
មតិយោបល់