ព័ត៌មានកីឡា

U-16 កម្ពុជា បរាជ័យក្នុងជំនួបបើកឆាក AFC U-16 Championship 2018

កាលពីម្សិលមិញថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានប្រកួតចាញ់ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមអាយុក្រោម ១៦ឆ្នាំ ដោយលទ្ធផល ២ទល់៥ ក្នុងជំនួបនៃវគ្គជម្រុះពានរង្វាន់ AFC U-16 Championship 2018 នៅប្រទេសម៉ុងហ្គោលី ។

គួរំលឹកផងដែរថា U-16 កម្ពុជា ស្ថិតនៅពូល I រួមមាន អូស្ត្រាលី, វៀតណាម និងក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី ខណ:ដែលជំនួបបន្ទាប់របស់កម្ពុជា ប៉ះ អូស្ត្រាលីអាយុក្រោម ១៦ឆ្នាំ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១១:០០ ព្រឹក (ម៉ោងនៅកម្ពុជា)៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់