ព័ត៌មានកីឡា

ក្រុមបាតតារាង វេស្ទើនភ្នំពេញ ទទួលស្វាគមន៍ ក្រុមម្ចាស់ជើងឯកឆ្នាំចាស់

ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ និងទទួលស្វាគមន៍ក្រុមម្ចាស់ជើងឯកឆ្នាំចាស់ បឹងកេត ក្នុងសប្តាហ៍ទី២ នៃពានរង្វាន់ក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នៅលើវាលស្មៅនៃកីឡដ្ឋាន វេស្ទើនភ្នំពេញ វេលាម៉ោង ០៣:០០ នាទីរសៀលនេះ។

សូមបញ្ជាក់ថា កាលពីសប្តាហ៍ទី១​ វេស្ទើនភ្នំពេញ បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង ក្រុមអគ្គស្នងការដ្ឋាននរគបាលជាតិ ហៅកាត់ ប៉ូលីស ក្នុងលទ្ធផល ៦ ទល់ ០ ដែលជាហេតុធ្វើឲ្យក្រុមសកលវិទ្យាល័យនេះ ស្ថិតនៅបាតតារាង ស្របពេលដែលក្រុមម្ចាស់ជើងឯកឆ្នាំចាស់ បានយកឈ្នះ អាសុីអឺរ៉ុប យូណាយធីត ៣ ទល់ ២ ដល់ក្នុងដី។

រង់ចាំមើលថា វេស្ទើនភ្នំពេញ អាចយកឈ្នះ បឹងកេត ដើម្បីរួចផុតពីដំបន់កាត់ទៅក្របខ័ណ្ឌលំដាប់ទី២ បានទេរសៀលនេះ?

មតិយោបល់