ក្រុមបីសាចក្រហម Manchester United បានយកឈ្នះក្រុមហង្សក្រហម Liverpool ក្នុងជំនួប Premier League យប់មិញនេះ ដោយលទ្ធផល ២-១ រក្សាលេខ២ ក្នុងតារាងដដែល។
ការយកឈ្នះ ក្រុមហង្សក្រហម Liverpool ២-១ នេះដែរ បានធ្វើឲ្យក្រុមបីសាចក្រហម Manchester United អាចរក្សាតំណែងលេខ២ ក្នុងតារាង បានដដែល ។ ២គ្រាប់របស់ក្រុមបីសាចក្រហម Manchester United រកបានដោយខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ទាំង២គ្រាប់ដែលកីឡាកររូបនេះ ស៊ុតបាននៅនាទីទី១៤ និងនាទីទី២៤ ខណៈគ្រាប់បាល់ ១គ្រាប់របស់ក្រុមហង្សក្រហម Liverpool រកបានដោយការទាត់បញ្ចូលទីខ្លួនឯង របស់ខ្សែការពារដ៍រឹងមាំ Man Utd គឺកីឡាករ Eric Bailly នៅនាទីទី៦៦។ តាមរយៈការយកឈ្នះ Liverpoo នេះដែរ គឺជាការប្រកួតត្រៀមដ៍សំខាន់មួយ សម្រាប់ Man Utd ដែលយកទឹកដី Old Trafford នេះ ទទួលក្រុម Sevilla ក្នុងការប្រកួតជើងទី២ UEFA Champion League ដើម្បីស្វែករកកៅអី វគ្គ៨ក្រុមចុងក្រោយ ខណៈជើងទី១ លេងបានត្រឹម ០-០។
ដូច្នេះហើយ Man Utd កំពុងតែធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតយកឈ្នះ Liverpool នេះ ដែលបង្ហាញឲ្យឃើញថា Man Utd នៅតែជាក្រុមខ្លាំង នៅ Premier League រដូវកាលនេះដដែល។
https://www.youtube.com/watch?v=_AYHwryh00c
មតិយោបល់