ព័ត៌មានកីឡា

Ronaldo ខ្ញីចាស់កាន់តែហឹរ

ថ្វីបើអាយុកាន់តែច្រើនជាងមុនមែន ក៍ប៉ុន្តែ កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo នៅតែជាតារាស៊ុតបញ្ចូលទីរបស់ក្រុម Real Madrid ដដែល ជាពិសេសនោះ គឺការស៊ុតដើម្បីយកជ័យជម្នះជូនក្លិប។

ជាក់ស្តែងណាស់ ក្នុងការប្រកួតក្រៅដីជាមួយក្រុម Eibar យប់មិញនេះ Cristiano Ronaldo ធ្វើបានយ៉ាងល្អ តាមរយ:ការស៊ុតយកឈ្នះ ២-១ នៅចុងម៉ោង ឲ្យក្រុម Real Madrid ។ Ronaldo បានស៊ុតបើកការនាំមុខមុន លើក្រុម Eibar តាំងពីនាទីទី៣៤ មកម្លេះ ជាហេតុធ្វើឲ្យ Real Madrid នាំមុខក្នុងតង់ទី១ ដោយលទ្ធផល​ ១-០ ។ ក៍ប៉ុន្តែ ឈានចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Eibar អាចបំប៉ោងសំណាញ់ទី តាមស្មើមកវិញ ដោយការស៊ុតរបស់​កីឡាករ Ivan Ramis នៅនាទីទៅ៥០។ យ៉ាងណាវិញ នៅនាទីទី៨៤ កៀកនឹងបញ្ចប់ការប្រកួតទៅហើយនោះ ក្រុមអធិរាជស Real Madrid រកគ្រាប់បាល់បាន១គ្រាប់ទៀត ដោយការស៊ុតបញ្ចូលទីគ្រាប់ទី២ របស់ Cristiano Ronaldo ជាហេតុធ្វើឲ្យ Real Madrid យកឈ្នះ ក្នុងលទ្ធផល ២-១ ក្រៅដី។

ក្នុងនោះដែរ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាវីរបុរសរបស់ក្រុម Real Madrid ក្នុងនាមជាអធិរាជរកគ្រាប់បាល់​មិន​ចេះរីងស្ងួតឲ្យក្រុម Real Madrid មិនថា Champion League ឬ Laliga ឡើយ។

https://www.youtube.com/watch?v=NTgwCTAXICg

មតិយោបល់