ម្ចាស់មេដាយមាសតេក្វាន់ដូទ្វីបអាស៊ី ស៊ន សៀវម៉ី នឹងត្រូវប្រឈមតទល់ជើងខ្លាំងហុល្លង់ Reshie Oogink ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសប្រេស៊ីលនាវេលាម៉ោង៨យប់នេះ។
នេះជាវគ្គជម្រុះដំបូង ក្នុងប្រភេទគីឡូ៧៣គីឡូក្រាម ដោយអ្នកឈ្នះនិងឡើងទៅវគ្គបន្ត ខណៈអ្នកចាញ់នឹងត្រឡប់មកផ្ទះវិញ។
សៀវ ម៉ី ជាអត្តពលិកកម្ពុជាទី៤ ដែលបង្ហាញខ្លួននៅអូឡាំពិកក្នុងវិញ្ញាសារតេក្វាន់ដូ ខណៈវិញ្ញាសារ ហែលទឹក អត្តពលកម្ម ចំបាប់ កម្ពុជា បានធ្លាក់អស់ទៅហើយ។
មតិយោបល់