ព័ត៌មានកីឡា

អាណិត Navas ណាស់

ក្រោយការមកដល់របស់ Thibaut Courtios អ្នកចាំទីកូស្តារីកា Keylor Navas ច្បាស់ណាស់ មិនអាចលេងក្នុងជម្រើស ១១នាក់ដំបូងទៀតឡើយ ព្រោះថា Real Madrid តាមប្រមាញ់អ្នកចាំទីថ្មី ដើម្បីរឿងនេះ។

Real Madrid បានចុះកុងត្រាជាផ្លូវការណ៍ហើយ ក្នុងការនាំយកអ្នកចាំទីស្រោម​ដៃមាស World Cup ២០១៨ Thibaut Courtios ពីក្រុមតោខៀវ Chelsea រយ:ពេល ៦ឆ្នាំ។ វត្តមានរបស់ Courtios នេះដែរ បានចោទជាបញ្ហាយ៉ាងខ្លាំង​ដល់ Keylor Navas ដែលត្រូវរបូតតំណែង ១១នាក់ដំបូងជាក់ជាមិនខាន​ឡើយ។

យ៉ាងណាវិញ Navas នៅតែមិនមានចេទនា ចង់ចាកចេញពីក្រុម Real Madrid ឡើយ ដោយបន្តស្នាក់នៅក្លិបមួយនេះបន្តទៀត ព្រោះថាតាមរយ:សម្តី​របស់គេ Navas ពិតជាស្រឡាញ់ Real Madrid យ៉ាងខ្លាំង ចំពោះតំណែង ១១នាក់ដំបូងវិញ មិនសំខាន់ឡើយចំពោះរូបគេ។ គួរបញ្ជាក់ផងដែរថា Keylor Navas បានជួយឲ្យក្រុម Real Madrid ឈ្នះពាន UEFA Champion League រយ:ពេល ៣រដូវកាលជាប់គ្នា ហើយរូបគេបានសាងស្នាដៃជាច្រើន តាមរយ:ការសង្រ្គោះបាល់យ៉ាងល្អនាពេលកន្លងមកនេះ។

រង់ចាំមើលថា តើ Thibaut Courtios ល្អជាង Keylor Navas ឬយ៉ាងណា? ខណ: Courtios នឹងដើរតួនាទីសំខាន់ជំនួស Navas នៅរដូវកាលថ្មីនេះ ដើម្បី​ជោគជ័យថ្មីរបស់ Real Madrid ។

មតិយោបល់