ភ្នំពេញៈ សមត្ថកិច្ចឃាត់ខ្លួនជនជាតិបរទេស២នាក់ ក្រោយធ្វើសកម្មភាពលួចបានសម្រេច កាលពីមួយខែមុន ហើយមកធ្វើសកម្មភាពម្តងទៀតយកទូរសព្ទមួយគ្រឿងម៉ាក ហាយ ហ្វូន អិច ត្រូវជនរងគ្រោះដឹងចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ជនបរទេសទាំង២នាក់នេះធ្លាប់ធ្វើសកម្មភាពលួចកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្សារស៊ីធីម៉លបានសម្រេច។ ហើយនៅថ្ងៃកើតហេតុបានធ្វើសកម្មភាពបម្រុងលួចម្តងទៀតនៅហាងលក់ទូរសព្ទមួយកន្លែងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្បែអគា ៤២ជាន់ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ក៏ត្រូវម្ចាស់ហាងទូរសព្ទចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់កំពុងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់