បើទោះបីជាត្រូវក្រុមម្ចាស់ផ្ទះ AFC Bournemouth ស៊ុតនាំមុខមុនក៍ដោយ តែក្រុមមាន់ខ្នាយមាស Tottenham Hotspur បានវាយបកផ្ទួនៗមកវិញ រហូតដល់ទៅ ៤គ្រាប់ឡើងមកឈរតំណែងលេខ៣ក្នុងតារាង Premier League ជំនួស Liverpool វិញ។
Spurs នៅតែធ្វើបានយ៉ាងល្អ បើទោះជាត្រូវក្រុមម្ចាស់ផ្ទះ AFC Bournemouth នាំមុខមុនក៍ដោយ តែក្រុមជើងខ្លាំងមួយនេះ អាចកែប្រែស្ថានការណ៍របស់ពួកគេឲ្យវិលទៅរកភាពប្រសើរវិញបានដដែល។ ជាក់ស្តែងណាស់ Bournemouth បានស៊ុតនាំមុខមុន តាំងពីនាទីទី៧ ដែលជាការស៊ុតរបស់កីឡាករ Junior Stanislas ក៍ប៉ុន្តែ ការវាយបកយ៉ាងខ្លាំងក្លា មកវិញ របស់ Spurs បានធ្វើឲ្យមានគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី ៣៥ ស៊ុតបញ្ចូលទីដោយ Dele Alli ។ កាន់តែអស្ចារ្យ នៅតង់ទី២ កីឡាករកូរ៉េខាងត្បូង Heung-Min Son ធ្វើបានយ៉ាងល្អ ដោយអាចស៊ុតបញ្ចូលទីបានសម្រេចដល់ទៅ២គ្រាប់ ដែលរកបាននៅនាទីទី៦២ និង ៨៧ ស្របពេលដែលចុងម៉ោងទៅហើយនោះ ពោលនាទីទី ៩០ កីឡាករ Serge Aurier ទាត់បាន១គ្រាប់ទៀតជាហេតុធ្វើឲ្យ Spurs យកឈ្នះក្រុមម្ចាស់ផ្ទះ AFC Bournemouth ក្នុងលទ្ធផល ៤-១។
យ៉ាងណាវិញ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកីឡាករកូរ៉េខាងត្បូង Heung-Min Son កំពុងតែអង្រួន Premier League ទាក់ទាញនូវប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេស ការទាត់បញ្ចូលទីញឹកញ៉ាប់ឲ្យក្លិបនាពេលកន្លងមកនេះ។
https://www.youtube.com/watch?v=SS2P7sCpwU8
មតិយោបល់