កាលពីថ្ងៃសៅរ៍ ទី១០ ខែមីនា នៅសង្វៀនប៉ុស្ដិ៍លេខ ៥ ព្រែកកំពិស បានរកឃើញជើងខ្លាំង ២ រូបទៀតហើយ ដែលត្រូវឡើងទៅវគ្គ ១៦ នាក់ ក្រោយរកឃើញ ១២ នាក់រួចមកហើយ ខណៈដែលកីឡាករ ឈុត សេរីវ៉ាន់ថន បានយកឈ្នះកីឡាករ អាន ទាវ ដោយពិន្ទុ ក្នុងព្រឹត្តិការណ៍ជម្រុះជើងឯក TV5 Knock Out Series K-Cement សម្រាប់ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ស្របពេលដែល លាភ រដ្ឋា យកឈ្នះ ផាត សូដា ដោយពិន្ទុដូចគ្នា។
រដូវកាលទី ២ នេះ មានកីឡាករចំនួន ៣២ នាក់ ចូលរួមប្រកួតដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។
ដូច្នេះហើយ កីឡាករ ឈុត សេរីវ៉ាន់ថន នឹង លាភ រដ្ឋា ដឹកដៃគ្នាឡើងទៅវគ្គបន្ត នៅជុំទី ២ បន្តទៀត ខណ:ដែលការប្រកួតនេះធ្វើឡើងរៀងរាល់ថ្ងៃ សៅរ៍ ចុងសប្តាហ៍ លើទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នាសង្វៀន ព្រែកកំពិស៕
ឈុត សេរីវ៉ាន់ថន(ក្រហម) នឹង អាន ទាវ(ខៀវ)
មតិយោបល់