ព័ត៌មានកីឡា

Man Utd ហាលអាវត្រឹមវគ្គ១៦ក្រុមចុងក្រោយ

ក្រុមបីសាចក្រហម Manchester United បានជ្រុះចេញពីក្របខ័ណ្ឌ UEFA Champion League ហើយ ក្រោយពីត្រូវក្រុមអេស្ប៉ាញ Sevilla លុតបញ្ច្រាស់​ក្នុងដី ២-១ យប់មិញនេះ។

ក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយរបស់ក្រុមបីសាចក្រហម Manchester United ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីចាញ់ក្រុម Sevilla ២-១ ក្នុងដីខ្លួនឯងយប់មិញនេះ។ ជាក់ស្តែងណាស់ Sevilla ធ្វើបានយ៉ាងល្អ ដោយអាច​រកគ្រាប់បាល់បញ្ចូលទី នាំមុខមុនរហូតដល់ទៅ ២គ្រាប់មុន ដែលជាការស៊ុតបញ្ចូលទីទាំង ២ គ្រាប់របស់កីឡាករ Wissam Ben Yedder នៅនាទីទី៧៤ និង ៧៨ ខណ:ក្រុមបីសាចក្រហម Manchester United វិញ អាចរកគ្រាប់បាល់សងមកវិញ ត្រឹម១គ្រាប់ប៉ុណ្ណោះ ស៊ុតបានសម្រេចចិត្តដោយ​ខ្សែប្រយុទ្ធ Romelu Lukaku ។ តាមរយ:លទ្ធផលនេះដែរ​ បានធ្វើឲ្យ Man Utd ហាលអាវត្រឹមវគ្គ ១៦ក្រុមចុងក្រោយនេះ ដោយត្រូវមកតាមក្រុម Tottenham រង់ចាំឱកាសនៅរដូវកាលក្រោយបន្តទៀត។

គួរបញ្ជាក់ផងដែរថា កាលពីជើងទី១ Man Utd អាចលេងបានស្មើ ០-០ នៅទឹកដីអេស្ប៉ាញ របស់ក្រុម Sevilla ក៍ប៉ុន្តែ ការវិលមកកាន់ Old Trafford វិញ Man Utd បែរជាមិនអាចធ្វើបានល្អ ទៅវិញ ថែមទាំងត្រូវក្រុម Sevilla លុតបញ្ច្រាស់ ២-១ ជាហេតុធ្វើឲ្យក្តីសង្ឃឹមរបស់ Man Utd ត្រូវរលាយសាបសូន្យ ត្រឹមវគ្គ ១៦ក្រុម​ចុងក្រោយ Champion League នេះ។

https://www.youtube.com/watch?v=o6xCZAgTKjY

 

មតិយោបល់