ព័ត៌មានកីឡា

អី​យ៉ាង​នេះ​ ក្រោយ​ពេល​លេង​អន់​ពេក ​អ្នក​គាំទ្រ​ចង់​ឱ្យ Ronaldo ​ផ្លាស់​ទៅ​ចិន ឱ្យ​បាត់

Cristiano Ronaldo ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​លេង​អន់​មែនទែន​ក្នុង​ការ​ប្រកួត​ដែល Real Madrid ​ចាញ់​ក្រុម Celta Vigo ​២-១ ​ក្នុង​ពាន​រង្វាន់ Copa del Rey ​កន្លង​ទៅ​នេះ។

ដោយ​ឃើញ​ដូច្នេះ​ហើយ​បាន​ជា​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ហាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល​នេះ​ទេ ​ដោយ​ពួកគេ​យល់​ឃើញ​ថា​ Ronaldo ​ចាស់​ហើយ ​ទម្រង់​ក៏​ធ្លាក់​តាម​ហ្នឹង​ដែរ។ ដូច្នេះ​យល់​ល្អ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​គួរ​តែ​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​ចិន ដែល​សំបូរ​លុយ​មិន​ខ្វះ​នោះ​ទៅ​ល្អ​ជាង។

ម្ចាស់​ពាន FIFA Best Player of the year ​ក្នុង​ឆ្នាំ​២០១៦​នេះ ​ទើប​តែ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ទេ​ក្នុង​ពាន Copa del Rey ​ក្រោយ​ពី​រូបគេ​ខកខាន​មិន​ចូល​លេង​ពាន​នេះ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ៕

https://www.youtube.com/watch?v=SHqyZ9yEBDw&feature=player_embedded

ប្រភព៖ 101 Great Goal

មតិយោបល់