ក្រោយពីបំបាក់យ៉ាងចាស់ដៃលើគូប្រកួតកាលពីសប្តាហ៍មុនកន្លងមកនេះ ក្រុម Paris Saint Germain បានបន្តមកយកឈ្នះក្រុម Angers យ៉ាងផិតផើយ ក្នុងលទ្ធផល ២-១ នៅលើទឹកដីរបស់ខ្លួនឯង។
ជាក់ស្តែងណាស់ ក្រុម Paris Saint Germain ហាក់ដូចជាវេទនា ក្នុងការជួបជាមួយក្រុម Angers យប់មិញនេះ ដោយឈ្នះទាំងពិបាកហើយ ត្រូវទទួលបានកាតក្រហម១ទៀត។ ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានស្វែងរកគ្រាប់បាល់នាំមុខ១គ្រាប់មុន ដោយស៊ុតបានសម្រេចនៅនាទីទី១២។ ៤នាទីបន្ទាប់មកទៀត ពោលនៅនាទីទី១៦ ខ្សែបម្រើរបស់ក្រុម Paris Saint Germain គឺកីឡាករ Thiago Motta ទទួលបានកាតក្រហម ក្រោយពីបង្កកំហុសលើកីឡាកររបស់ក្រុម Angers។
យ៉ាងណាវិញ ថ្វីបើក្លិបទទួលបានកាតក្រហមក្តី តែ Kylian Mbappe បាន ស្វែងរកគ្រាប់បាល់ទី២ បន្តទៀត ស៊ុតបានសម្រេចនៅនាទីទី២៥ ជាហេតុធ្វើឲ្យក្រុម Paris Saint Germain នាំមុខបណ្តោះអាសន្ន ក្នុងលទ្ធផល ២-០ ។ ក៍ប៉ុន្តែលទ្ធផលនេះ មិនអាចរក្សាបានយូរឡើយ ព្រោះថាការលេង ១០-១១នាក់មិនមែនជារឿងងាយស្រួលឡើយ ដែលនៅនាទីទី៧៥ កីឡាករ Karl Toko Ekambi អាចរកគ្រាប់បាល់តាមពីក្រោយ១គ្រាប់ឲ្យក្រុម Angers វិញ។ លទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួត ខណៈក្រុម Paris Saint Germain បានយកឈ្នះយ៉ាងផិតផើយ ក្នុងលទ្ធផល ២-១ ។
https://www.youtube.com/watch?v=Skz_5A3zHA0
មតិយោបល់