ព័ត៌មានកីឡា

Roma ឆ្នាំនេះល្អណាស់ តែមានប្រវត្តិមិនល្អជាមួយ Liverpool

ការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្វីបើជួបហង្សក្រហម Liverpool ដែល​មិនពិបាកដូចជួប Bayern Munich និង Real Madrid ក្តីតែក្រុមចចក Roma មានប្រវត្តិមិនល្អឡើយ ពេលជួបក្រុម Liverpool ។

ការជួបគ្នារវាងក្រុម Roma និង Liverpool នេះដែរ វាមិនមែនជាលើកដំបូងឡើយ សម្រាប់ក្រុមទាំងពីរនេះ ខណ: Roma វិញមិនដែលឆ្លងផុតពីក្រញ៉ាំក្រុមហង្ស​ក្រហម Liverpool ឡើយ។ យ៉ាងណាវិញ នៅក្នុងឆ្នាំនេះ Roma ពិតជាធ្វើឲ្យ​ពិភពលោក មានការភ្ញាក់ផ្អើលខ្លាំងបំផុត តាមរយ:ការទម្លាក់ក្រុមខ្លាំងបំផុត Barcelona ឲ្យជ្រុះចេញយ៉ាងអាម៉ាស់បំផុត ក៍ប៉ុន្តែ Liverpool វិញ ក៍មិនណយដែរ បានទម្លាក់ក្រុមកំពុងខ្លាំង Manchester City ដូចគ្នា។ ក្រុមទាំងពីរនេះ ធ្លាប់ជួបគ្នា ៥លើកកន្លងមកហើយ ដែល Liverpool ឈ្នះ២លើក ស្មើ២លើក និង Roma ឈ្នះបាន១លើក ដែលសុទ្ធសឹងជាការជួបគ្នា នាអតីតកាល​កន្លងមក ខណ:បច្ចុប្បន្ននេះ ក្រុមទាំងពីរទើបតែជួបគ្នាជាថ្មីម្តងទៀត​ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាប្រវត្តិជួបគ្នាទាំង៥ លើករវាងក្រុម Livrpool និង Roma៖
European Cup Final ១៩៨៣-១៩៨៤៖
Roma ១-១ Liverpool
Liverpool ឈ្នះបាល់ ១១ម៉ែត្រ ៤-២
UEFA Cup ជុំទី៤ ២០០០-២០០១
Roma ០-២ Liverpool
Liverpool ០-១ Roma
Champion League វគ្គចែកពូល​ ២០០១-២០០២
Roma ០-០ Liverpool
Liverpool ២-០ Roma
រង់ចាំមើលថា រវាងក្រុម AS Roma និងក្រុមហង្សក្រហម Liverpool ក្រុមមួយណាដែលអាចឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនោះ។

មតិយោបល់