ព័ត៌មានកីឡា

Napoli ជាក្រុមអ៊ីតាលីទី៣ ហើយនៅមុនរដូវកាលថ្មីនេះ ដែលបានបំបាក់ក្រុម Bayern Munich (វីដេអូ)

នេះគឺជារឿង ដ៍ចម្លែកសម្រាប់ក្រុម Bayern Munich ក្នុងការប្រកួតមុន រដូវកាលថ្មី ដែល៥ប្រកួតកន្លងមកនេះ ឈ្នះតែ១ប្រកួតប៉ុណ្ណោះ ដោយរបូតជ័យជម្នះចំនួន៤លើកជាប់ៗគ្នា។

ជាក់ស្តែងណាស់ ក្នុងការប្រកួតពាន Audi Cup យកលេខ៣ ក្រុម Bayern Munich បានបរាជ័យក្រោមថ្វីដៃក្រុមអ៊ីតាលី Napoli ក្នុងលទ្ធផល ២-០ ក្នុងដីខ្លួនឯង។ ២គ្រាប់របស់ Napoli រកបានដោយខ្សែការពារ Koulibaly នៅនាទីទី ១៤ និង១គ្រាប់ទៀត រកបាននៅតង់ទី២ ដោយខ្សែប្រយុទ្ធ Giaccherini នៅនាទីទី ៥៥ ។

ឆ្លងកាត់ការប្រកួតនេះ ក្រុម Napoli បានក្លាយជាក្រុមទី៣ ហើយរបស់អ៊ីតាលី ដែលបានយកឈ្នះក្រុម Bayern Munich បន្ទាប់ពី AC Milan និង Inter Milan ខណ:ក្រុមខ្លាំង២ផ្សេងទៀត របស់អ៊ីតាលី Roma និង Juventus មិនទាន់បានជួប Bayern Munich នៅឡើយ សម្រាប់ការប្រកួតមុនរដូវកាលនេះ។

គិត ៥ប្រកួតចុងក្រោយ របស់ Bayern Munich រួមមានដូចជា៖
ថ្ងៃទី ២២ កក្កដា ២០១៧
Bayern Munich ០-៤ AC Milan
ថ្ងៃទី ២៥ កក្កដា ២០១៧
Bayern Munich ៣-២ Chelsea
ថ្ងៃទី ២៧ កក្កដា ២០១៧
Bayern Munich ០-២ Inter Milan
ថ្ងៃទី ០១ សីហា ២០១៧
Bayern Munich ០-៣ Liverpool
ថ្ងៃទី ០២ សីហា ២០១៧
Bayern Munich ០-២ Napoli

សរុបការប្រកួត ៥លើកចុងក្រោយនេះឃើញថា ក្រុម Bayern Munich រកបានត្រឹម ៣គ្រាប់ប៉ុណ្ណោះ ស្របពេលដែលរបូតគ្រាប់បាល់ដល់ទៅ ១៣គ្រាប់ឯណោះ។ យ៉ាងណាវិញ ក្រុម Napoli ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ Audi Cup ព្រមទាំងក្លាយជាក្រុម ទី៣ហើយ របស់អ៊ីតាលី ដែលបានប្រកួតឈ្នះ ក្រុម Bayern Munich ។

តោះមកទស្សនា ការប្រកួតហាយឡាយ រវាងក្រុម Bayern Munich និង Napoli ខាងក្រោមនេះ៖

//www.youtube.com/watch?v=TXDeK1a_68M

មតិយោបល់