ព័ត៌មានកីឡា

Barca បន្តតំណែងឈ្នះ Real Madrid ក្នុងជំនួប El Clasico (វីដេអូ)

ក្រុម Barcelona បានដណ្តើមយកជោគជ័យ El Clasico លើទឹកដីអាមេរិក ក្រោយពីយកឈ្នះក្រុម Real Madrid ៣-២ ។

នេះគឺជាការប្រកួតឈ្នះ ៣ប្រកួតជាប់គ្នាហើយ របស់ក្រុម Barcelona ក្នុងពានរង្វាន់ International Champion Cup ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Vervades ។ ក្រុម Barcelona នៅតែមានទម្រង់លេងល្អដដែល ដោយមិនមានការប្រែប្រួលឡើយ តាមរយៈការគ្រប់គ្រងបាល់ គ្របលើក្រុម Real Madrid ទាំង២តង់តែម្តង។ ៣គ្រាប់របស់ Barcelona រកបានតាំងពីនាទីទី ៤ ដោយខ្សែប្រយុទ្ធឆ្នើម Lionel Messi ខណៈ ៣ នាទីបន្ទាប់ ពោលនៅនាទីទី៧ ដោយកីឡាករ Ivan Rakitic និង ១គ្រាប់ទៀតរកបាននៅដើមតង់ទី២ នាទីទី៥០ ដោយខ្សែការពារ Gerrard Pique ។ ចំណែកក្រុម Real Madrid វិញ ថ្វីបើមានឱកាសច្រើន ក្នុងការរកគ្រាប់បាល់ តែក្រុមយក្សមួយនេះ រកបានត្រឹម ២គ្រាប់ប៉ុណ្ណោះ ដោយគ្រាប់ទី១ រកបានដោយ Kovacic នៅនាទីទី ១៤ និងគ្រាប់ទី២ រកបានដោយ ខ្សែប្រយុទ្ធវ័យក្មេង Marco Asensio នៅនាទីទី ៣៦។

ឆ្លងកាត់ការប្រកួតនេះ ក្រុម Barcelona បានឈ្នះ ៣ប្រកួតជាប់គ្នាហើយ ខណៈក្រុម Real Madrid មិនទាន់ស្គាល់ពាក្យថាឈ្នះម្តងណាឡើយ គឺចាញ់ទាំង៣ប្រកួត។ ដូច្នេះហើយ ក្រុម Barcelona នៅតែរក្សាតំណែងអ្នកឈ្ះ El Clasico ដដែល លើក្រុម ស្តេចស Real Madrid។

ខាងក្រោមនេះជាវីដេអូហាយឡាយរវាងក្រុមទាំងពីរ៖

https://www.youtube.com/watch?v=yE0BJMwGkRI

មតិយោបល់