ក្រុមកាំភ្លើងធំ Arsenal កំពុងតែដើរតាមគន្លងចាស់ របស់ក្រុមបីសាចក្រហម Manchester United កាលពីរដូវកាលមុនហើយ ដោយក្រុមមួយនេះ កំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈ្នះពាន Europa League នារដូវកាលនេះ។
ជាក់ស្តែងណាស់ ក្រុម Arsenal បានទម្លាក់ក្រុមខ្លាំងមកពីអ៊ីតាលី គឺក្រុម AC Milan ឲ្យជ្រុះចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ Europa League ដោយគិតលទ្ធផលទាំង២ជើង ៥-១ ។ ក្នុងនោះដែរ កាលពីលេងទឹកដី របស់ក្រុម AC Milan ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្នុងលទ្ធផល ២-០ ខណៈបកមកកាន់ទឹកដី Arsenal វិញ ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ បានបន្តយកឈ្នះ ក្នុងលទ្ធផល ៣-១ ទៀត។
យ៉ាងណាវិញ បើក្រឡេកមើល Arsenal ក្នុងរដូវកាលនេះ ហាក់ដូចជាកំពុងតែដើរតាមគន្លងរបស់ក្រុមបីសាចក្រហម Manchester United នារដូវកាលមុន ដែលព្យាយាមរហូតឈ្នះពាន Europa League ដើម្បីធានាកៅអី Champion League រដូវកាលបន្ទាប់ ខណៈការលេងក្នុងស្រុកមានចំណាត់ថ្នាក់មិនល្អនោះ។
ក្នុងនោះដែរ រដូវកាលនេះ Arsenal ហាក់គ្មានសង្ឃឹមក្នុងការបានតំណែង Champion League រដូវកាលក្រោយឡើយ បើមើលទៅលើគម្លាតពិន្ទុ និង ចំណាត់ថ្នាក់នាពេលបច្ចុប្បន្ននេះ អ្វីដែលចាំបាច់នោះ គឺការប្រឹងឲ្យឈ្នះ Europa League ដើម្បីធានាកៅអី Champion League រដូវកាលក្រោយប៉ុណ្ណោះ។
https://www.youtube.com/watch?v=C85-BDnJeqc
មតិយោបល់