ខ្សែប្រយុទ្ធ Gareth Bale បានតកុងត្រាជាមួយក្លឹប Real Madrid រហូតដល់ឆ្នាំ២០២១ ដែលកុងត្រាថ្មីនេះនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករមានប្រាក់ឈ្នួលច្រើនជាងគេប្រចាំឆ្នាំនៅក្លឹបអធិរាជស។
ដួចដែលប្រិយមិត្តបានឃើញហើយថា ក្រុម Real Madrid រដូវកាលដោះដូរកីឡាករនេះ គឺពួកគេមិនបានទិញចូលកីឡាករល្បីណានោះទេ ដោយនាំយកតែខ្សែប្រយុទ្ធវ័យក្មេង Alvaro Morata ពីក្លឹប Juventus វិញប៉ុណ្ណោះ។ ខណៈដែលប្រធានក្លឹបលោក Florentino Perez បញ្ជាក់ថាសមាជិកក្រុមរបស់លោកពេញល្អហើយ ដោយគ្រាន់តែកោះហៅមកបន្ដកុងត្រាម្ដងម្នាក់គឺគ្រប់គ្រាន់ហើយ។
កីឡាករដំបូងដែលត្រូវកោះហៅដើម្បីតកុងត្រាគឺ Gareth Bale ដែលត្រូវបានគេដឹងថាជាខ្សែប្រយុទ្ធលេខ១របស់ Real Madrid ទៅថ្ងៃអនាគត នៅពេល Ronaldo ចាកចេញទៅ។ កុងត្រានោះ ត្រូវបានគេដឹងថាក្លឹប Real Madrid បន្ដដល់ឆ្នាំ២០២១ ហើយរូបគេនឹងទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ១០លានអឺរ៉ូ ដែលប្រាក់នេះនៅក្រោមតែ Cristiano Ronaldo ម្នាក់ប៉ុណ្ណោះ៕
មតិយោបល់