អាមេរិកៈ ឧទ្ធម្ភាគចក្រយោធាអាមេរិកមួយគ្រឿង ដែលដឹកសមាជិកទីភ្នាក់ងារអាមេរិក បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។
ប្រភពពីអជ្ញាធរមូលដ្ឋាន បាននិយាយថា ឧទ្ធម្ភាគចក្រ HH-60 បានធ្លាក់នៅក្បែរទីប្រជុំជនអាល់កៃអ៊ីម ក្នុងខេត្តអានបារ ជិតនឹងព្រំដែនប្រទេសស៊ីរី ដោយមានមនុស្ស ៧ នាក់ បានជិះនៅលើវា។
មកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ កំពុងប្រតិបត្តិការស្វែងរក និងជួយជនរងគ្រោះ ខណៈដែលអ្នកជិះនៅលើយន្តហោះទាំងអស់ ទំនងជាមិនមាននរណាម្នាក់ អាចគេចផុតពីសេចក្ដីស្លាប់បាននោះទេ។
ពាក់ព័ន្ធនឹងហេតុការណ៍នៃការធ្លាក់នេះ គេនៅមិនទាន់ដឹងនោះទេ ប៉ុន្តែបើតាមមេបញ្ជាកណ្តាល បាននិយាយថា ការស៊ើបអង្កេតមួយ នឹងត្រូវបានចាប់ផ្តើម ដើម្បីកំណត់មូលហេតុនៃការធ្លាក់៕
មតិយោបល់