ព័ត៌មានកីឡា

Lukaku និង Morata មួយណានឹងក្លាយជាខ្សែប្រយុទ្ធល្អជាង

ក្រោយពីក្រុមតោខៀវ Chelsea កំពុងតែទទួលបានជោគជ័យ ក្នុងការនាំយកខ្សែប្រយុទ្ធ Alvaro Morata ពីក្រុម Real Madrid នោះ បានធ្វើឲ្យមតិជាច្រើន កំពុងចោទសួរថា រវាង Morata របស់ Chelsea និង Lukaku របស់ Man Utd ថា មួយរូបណា ដែលនឹងល្អជាង នៅរដូវកាលក្រោយនេះ។

ជាការពិតណាស់ Alvaro Morata និង Romelu Lukaku សុទ្ធសឹងជាខ្សែប្រយុទ្ធដែលក្រុម តោខៀវ Chelsea និងក្រុមបីសាចក្រហម Manchester United ចង់បានដូចៗគ្នា។ អ្វីដែលកួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងពិភពបាល់ទាត់នោះគឺ កាលពីដំបូងឡើយ Man Utd មានបំណងចង់បាន Morata យ៉ាងខ្លាំង ព្រមទាំងបានទាក់ទងទិញ ពី Real Madrid ជាច្រើនសារផងដែរ ដោយថែមទាំងមានពត៌មាននៃការផ្ទេរផងដែរ។ ផ្ទុយទៅវិញ Man Utd បែរជាទិញយក Romelu Lukaku ភ្លាមៗ ក្រោយពីត្រូវរ៉ូវយ៉ាងឆាប់រហ័សជាមួយក្រុម Everton ទៅវិញ។

ចំណែកក្រុមតោខៀវ Chelsea វិញ បានតាមប្រមាញ់ Lulaku ស្អិតរមួតជាង Man Utd ឆ្ងាយណាស់ ក៍ប៉ុន្តែចុងក្រោយ ក្រុមជើងឯក Premier League មួយនេះបែរជាបរាជ័យ ទៅវិញក្រោយពី Man Utd បានចុះកុងត្រាជាមួយ Lukaku ។ យ៉ាងណាក៍ដោយ Chelsea បានបង្វែរមកទិញ Morata ដូច្នេះហើយ រវាង ក្នុងតម្លៃប្រមាណជា ៦៧លានផោនវិញ ហើយខ្សែប្រយុទ្ធរូបនេះ បានចូលហ្វឹកហាត់ជាមួយ Chelsea ហើយ កាលពីថ្ងៃអាទិត្យកន្លងមក។ Morata និង Lukaku កំពុងតែក្លាយជាប្រធានបទយ៉ាងសំខាន់ សម្រាប់អ្នកតាមដានបាល់ទាត់ ទាំងអស់ កំពុងរំពឹងថា តើ Morata ឬ Lukaku ដែលអាចជួយក្លិបបាន រួមទាំងក្លាយជាខ្សែប្រយុទ្ធឆ្នើម នៅរដូវកាលក្រោយនោះ ខណះខ្សែប្រយុទ្ធទាំង២ សុទ្ធសឹងស្ថិតក្នុងការតាមប្រមាញ់ របស់ Chelsea និង Man Utd ។

គួរបញ្ជាក់ផងដែរថា Romelu Lukaku អាចរកគ្រាប់បាល់បាន ២គ្រាប់ហើយ ឲ្យក្រុម Man Utd ចំណែក Morata វិញនៅមិនទាន់បានបង្ហាញសមត្ថភាពឲ្យក្រុម Chelsea ឡើយ ខណះ លោក Conte ជឿជាក់ថា ការបង្ហាញខ្លួនលើកដំបូង Morata នឹងរកគ្រាប់បាល់បានឲ្យក្រុមតោខៀវ។

មតិយោបល់