ការរង់ចាំរបស់អ្នកទស្សនាបាល់ទាត់ទាំងអស់ ជុំវិញការចាប់ឆ្នោត UEFA Champion League វគ្គ ៨ក្រុមចុងក្រោយបានចេញលទ្ធផលហើយ ខណៈរឿងមិននឹកស្មានមួយបានកើតឡើង ចំពោះក្រុមអង់គ្លេសទាំង២ ។
នេះគឺជារឿងនឹកស្មានមិនដល់មួយ សម្រាប់ក្រុមហង្សក្រហម Liverpool និងក្រុមមេឃខៀវ Manchester City ដែលសុទ្ធសឹងជាក្រុមមកពីអង់គ្លេស ត្រូវប៉ះគ្នានៅវគ្គ ៨ក្រុមចុងក្រោយ Champion League ។ ជាការពិតណាស់ Man City និង Liverpool គឺជាក្រុមអង់គ្លេសទាំង២ ដែលបានឡើងទៅកាន់វគ្គ ៨ក្រុមខណៈក្រុម៣ផ្សេងទៀត បានជ្រុះចេញពី Champion League ហើយ កាលពីវគ្គ ១៦ក្រុមកន្លងមក។
យ៉ាងណាវិញ ក្រុមទាំង២ នេះ បានជួបគ្នា ២លើកកន្លងមក នៅ Premier League រដូវកាលនេះ ឃើញថា កាលពីនៅជើងទី១ ទឹកដីរបស់ក្រុម Man City ក្រុមមួយនេះ បានយកឈ្នះក្នុងលទ្ធផល ៥-០ ក៍ប៉ុន្តែ កាលវិលទៅកាន់ទឹកដី Liverpool វិញ ហង្សក្រហមបានយកឈ្នះ ៤-៣ វិញ។ ថ្វីដ្បិតយ៉ាងនេះក្តី Liverpool មិនមែនជាក្រុមធម្មតាមួយឡើយ ព្រោះថាក្រុមខ្លាំងៗ ជាច្រើនបានបរាជ័យក្រោមថ្វីជើងរបស់ក្លិបអង់គ្លេសមួយនេះ ជាពិសេស Man City បានស្គាល់បាជ័យលើកដំបូងនៅ Premier League ដោយសារ Liverpool នេះឯង។
គួរបញ្ជាក់ផងដែរថា ជើងទី១ Liverpool ទទួល Man City នៅ Anfield ថ្ងៃទី ៤មេសា ខណៈជើងទី២ ផ្លាស់ទៅកាន់ទឹកដី Manchester City វិញ នៅថ្ងៃទី ១២មេសា។
តោះ! មកស្គាលក្រុមជើងខ្លាំងទាំង៨ ដែលត្រូវជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយ Champion League៖
Barcelona vs Roma
Juventus vs Real Madrid
Sevilla vs Bayern Munich
Liverpool vs Manchester City
មតិយោបល់