ព័ត៌មានកីឡា

Barcelona ​ជា​ក្រុម​តែ​មួយ​គត់​នៅ​អឺរ៉ុប ដែល​ជួយ​ក្រុម​ធ្លាក់​យន្ដហោះ Chapecoense

លោក Plinio David de Nes ​ប្រធាន​ក្លឹប Chapecoense ​បាន​បញ្ជាក់​ថា​ក្លឹប​នៅ​អឺរ៉ុប​ទាំង​អស់​មាន​តែ FC Barcelona ​មួយ​ទេ ដែល​បាន​ជួយ​ដល់​ក្រុម​របស់​លោក ​ក្រោយ​ពី​ជួប​រឿង​អាក្រក់​ធ្លាក់​យន្ដហោះ​នៅ​ចុង​ឆ្នាំ​២០១៦។

សមាជិក​ក្រុម​ Chapecoense ​ស្ទើ​តែ​ទាំង​អស់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។ យ៉ាងណាមិញ ​ក្រោយ​ពី​មាន​ដំណឹង​នេះ ​មាន​ក្លឹប​ជា​ច្រើន​បាន​ប្រកាស​ជួយ​ជ្រោមជ្រែង​ក្លឹប​នៅ​ប្រេស៊ីល​មួយ​នេះ​ឡើង​វិញ ប៉ុន្តែ​ក្នុង​ចំណោម​ក្លឹប​ទាំង​អស់​នៅ​អឺរ៉ុប​មាន​តែ​ក្លឹប Barcelona ​មួយ​ទេ ដែឡ​បាន​ជួយ​ជា​ប្រាក់​កាស។

“មាន​តែ Barcelona ​មួយ​ទេ ​ដែល​បាន​ជួយ​យើង​តាំង​ពី​ពេល​ដំបូង​មក។ ពួកគេ​បាន​ផ្ដល់​ឱ្យ​យើង​នួវ​មូលនិធិ ​ហើយ​នៅ​ពេល​ខាង​មុខ​នេះ ​យើង​នឹង​ត្រូវ​គេ​អញ្ជើញ​ឱ្យ​ចូលរួម​ប្រកួត​ពា​រង្វាន់ Gamper Trophy ​ទៀត​ផង”។ សម្ដី​របស់​លោកPlinio David de Nes ​ប្រធាន​ក្លឹប Chapecoense ​៕

មតិយោបល់