ព័ត៌មានកីឡា

របូត Champion League ក្តីសង្ឃឹមចុងក្រោយនៅសល់តែ FA Cup

ក្រោយពីការចាកចេញយ៉ាងអាម៉ាស់ ពី Champion League បានធ្វើឲ្យក្រុម​បីសាចក្រហម Manchester United នៅសល់តែពានមួយទៀតប៉ុណ្ណោះ ក្នុងការប្រជែងយកឆ្នាំនេះ គឺពាន FA Cup ខណ: Premier League ហាក់មិន​មានសង្ឃឹមឡើយ។

យ៉ាងណាវិញនោះ ក្រុមបីសាចក្រហម Manchester United បានបន្តឡើងទៅ​កាន់វគ្គបន្ទាប់ទៀត នៃពានរង្វាន់ FA Cup ហើយ ក្រោយពីយកឈ្នះក្រុម Brighton & Hove Albion យប់មិញ ​២-០។ ២គ្រាប់របស់ Man Utd ស៊ុតបញ្ចូលទីដោយ ខ្សែប្រយុទ្ធស្បែកខ្មៅ Romelu Lukaku នៅនាទីទី ៣៧ និងមួយគ្រាប់ទៀតរកបានដោយខ្សែបម្រើ​ Nemanja Matic នៅនាទីទី ៨៣ ដែលធ្វើឲ្យញ្ចប់ ៩០នាទី Man Utd ឈ្នះក្នុងលទ្ធផល ២-០ ។

តាមរយ:លទ្ធផល បានធ្វើឲ្យ Man Utd បន្តឆ្លងទៅកាន់វគ្គបន្ទាប់ទៀតហើយ ដោយសង្ឃឹមថា ពួកគេ នឹងអាចឈ្នះពានរង្វាន់ FA Cup នេះ ព្រោះថា Man Utd អស់ឱកាសឈ្នះពាន​ផ្សេងៗទៀតហើយ បន្ទាប់ពីជ្រុះចេញ ពី Champion League នាពលថ្មីៗនេះ និងការប្រជែងពាន Premier League ហាក់គ្មានក្តីសង្ឃឹមនោះ។

យ៉ាងណាវិញ សម្រាប់​ FA Cup ឆ្នាំនេះ Man Utd នឹងមិនឲ្យភ្លាត់ឡើយ​ ដោយក្រុមនេះ ស្រេក​ឃ្លានពានរង្វាន់យ៉ាងខ្លាំង ម្យ៉ាងរដូវកាលមុនពួកគេបានរបូត ហើយរដូវកាលនេះ ពួកគេនឹងកត្រឡប់មកវិញឲ្យបាន។

https://www.youtube.com/watch?v=zWDIepGYSno

មតិយោបល់