ព័ត៌មានកីឡា

លោក Leonardo Vitorino បដិសេធមិនទៅដឹកនាំជម្រើសជាតិវៀតណាម

គ្រូបង្គោលរបស់កម្ពុជាលោក Leonardo Vitorino បានបង្ហាញពីភាពរីករាយក្នុងការចាប់អារម្មណ៍នៅពេលដែលអ្នកសារព័ត៌មានវៀតណាមបានសួរទៅកាន់ថា តើលោកទទួលតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនោះទេ? ប៉ុន្តែត្រូវបានគ្រូប្រេសុីលបដិសេធ។

យោងតាមគេហទំព័រព័ត៌មានវៀតណាម Thao & Van Hoa (បទសម្ភាសផ្តាច់មុខ) លោក Vitorino បាននិយាយថា៖ “ខ្ញុំដឹងថាសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នៅតែកំពុងស្វែងរកគ្រូបង្វឹកថ្មីសម្រាប់ក្រុមជម្រើសជាតិ” ។ “តម្រូវការនេះមានបទពិសោធន៍ ហើយទទួលបានចំណេះដឹង និងអាចបានជ័យជំនះជាច្រើននៅអាស៊ីអាគ្នេយ៍។ ខ្ញុំមិនគិតថាខ្ញុំនឹងដាក់ពាក្យសុំការងារនៅក្នុងប្រទេសផ្សេងទៀតទេសូម្បីតែប្រទេសវៀតណាមក៏ដោយ “។

គ្រូវ័យ ៤៣ឆ្នាំរូបនេះបានបន្ថែមទៀតថា «យើងនឹងធ្វើការវគ្គហ្វឹកហាត់នៅថ្ងៃទី០១ ខែតុលាដើម្បីត្រៀមសំរាប់ការជួបគ្នានៅវៀតណាម។ ខ្ញុំដឹងថាវានឹងក្លាយជាការប្រកួតដ៏លំបាកមួយសម្រាប់យើង(កម្ពុជា) ប៉ុន្តែយើងនឹងខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីផ្តោតទៅលើការប្រកួត»។

គួរបញ្ជាក់ផងដែរថា គ្រូប្រេស៊ីលបានកំណត់គោលដៅនៃការឈ្នះ ដណ្តើមបីពិន្ទុក្នុងវគ្គជម្រុះ AFC Asian Cup ជាមួយនឹងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នៅទីក្រុងហាណូយ៕

មតិយោបល់