ក្រុមជើងខ្លាំងអាឡឺម៉ង់ Bayern Munich បានស្គាល់នូវរសជាតិបរាជ័យលើកដំបូងហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Jupp Heynckes ដែលបានបន្តតំណែងពីលោក Carlo Ancelotti កាលពីចុងឆ្នាំ ២០១៧ កន្លងមកនេះ។
ជាក់ស្តែងណាស់ ក្រុម Bayern Munich បានបរាជ័យក្រោមថ្វីជើងក្រុម RosenBallsport Leipzig ក្នុងលទ្ធផល ២-១ ដែលនេះគឺជាការបរាជ័យលើកដំបូងរប់ក្រុមមួយនេះ នៅ Bundesliga ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។ ក្នុងនោះដែរ ក្រុម RB Leipzig បានបំបាក់ក្រុម Bayern Munich ក្នុងលទ្ធផល ២-១ ដែល ២គ្រាប់របស់ក្រុម មួយនេះ ទាត់បញ្ចូលទីដោយកីឡាករ Naby Keita នៅនាទីទី៣៧ និងខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយភាព កីឡាករ Timo Werner នៅនាទីទី ៥៦។
ចំណែកក្រុម Bayern Munich វិញ អាចរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់បាល់ស៊ុតនាំមុខមុននៅនាទីទី១២ ស៊ុតបញ្ចូលទីដោយកីឡាករ Sandro Wagner ។ ថ្វីបើចាញ់ការប្រកួតនេះក៍ដោយ តែក្រុម Bayern Munich នៅតែបន្តឈរកំពូលតារាង Bundesliga ដដែល ដោយបន្តនាំមុខដាច់លើក្រុមតាមពីក្រោយ Schalke04 ចំនួន ១៧ពិន្ទុ ក្នុងនាមជាក្រុមការពារតំណែងជើងឯកដដែល។
ក៍ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុម Bayern Munich បានស្គាល់រសជាតិនៃការបរាជ័យលើកដំបូងក្រោមការដឹកនាំរបស់លោក Jupp Heyckes តាំងពីមកដឹកនាំបន្តពីលោក Carlo Ancelotti កាលពីចុងឆ្នាំ ២០១៧ កន្លងមក។



https://www.youtube.com/watch?v=26hdP-eurRY
មតិយោបល់