ព័ត៌មានកីឡា

Mourinho៖ ការឈ្នះ Liverpool យប់នេះ ប្រៀបដូចជា​ការឈ្នះ Premier League

អ្នចាត់ការក្រុម បីសាចក្រហម Manchester Uited លោក Jose Mourinho បានជឿជាក់ថា ប្រសិនបើ Man Utd អាចយកឈ្នះក្រុមហង្សក្រហម​ Liverpool នៅ Anfield យប់នេះ ប្រៀបបានទៅនឹងការឈ្នះពាន Premier League រដូវកាលនេះផងដែរ។

បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា លោក Jose Muorinho កំពុងតែរង់ចាំយ៉ាងអន្ទះសារជាមួយនឹងការប្រកួត នាកីឡារដ្ឋាន Anfield យប់នេះ ដែលបីសាចក្រហម Manchester United ទៅសួរសុខទុក្ខហង្សក្រហម Liverpool ។ យ៉ាងណាវិញ លោក Mourinho បាននិយាយថា ប្រសិនបើ​ Man Utd អាចយកឈ្នះ​ Liverpool បានយប់នេះ នោះការប្រជែងពាន​ Premier League មិនពិបាកឡើយ សម្រាប់បីសាចក្រហម។​ អ្នកចាត់ការ ជនជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ការយកឈ្នះ Liverpool ក្នុងដីរបស់ពួកគេបែបនេះ មិនមែនជារឿងងាយស្រួលឡើយ ព្រោះថា ហង្សក្រហម ជាក្រុមដែលរឹងមាំក្នុងដី ហើយកម្រមានក្រុមខ្លាំងណាអាចទៅធ្វើស៊ីពួកគេបានឡើយ នៅ Anfield ។

ហេតុនេះហើយ បើ Man Utd អាចយកឈ្នះ Liverpool បានមែននោះ នោះក្រុមខ្លាំងផ្សេងទៀត ដូចជា Man City, Chelsea, Tottenham និង Arsenal មិនមែនជាឧបសគ្គធំឡើយ សម្រាប់បីសាចក្រហម។ ម្យ៉ាងវិញទៀត កម្រិតលេងរបស់ Liverpool មិនចាញ់ ក្រុមទាំងអំបាលម៉ានខាងលើនេះឡើយ ជាហេតុធ្វើឲ្យ Man Utd ត្រូវស្ទង់សមត្ថភាព នៃការឈ្នះពាន Premier League រដូចកាលនេះ តាមរយ:ការលេងជាមួយ Liverpool ។ យ៉ាងណាវិញ លោក Jose Mourinho ក៍ខ្លាចរអា ចំពោះ Man City ផងដែរ ព្រោះថា ក្រុមរបងជាប់គ្នាមួយនេះ ក៍មានកម្រិតលេងខ្ពស់ មិនចាញ់ Man Utd ប៉ុន្មានឡើង។ ម្យ៉ាងវិញទៀតនោះ Man City បានផ្តួល Liverpool ដល់ទៅ ៣-០ ក្នុងដីខ្លួនឯង ហើយបន្តឈ្នះ Chelsea ក្រៅដីទៀត ដែលអាចជាគូប្រជែង ដ៍ធំសម្រាប់ Man Utd ។

យ៉ាងណាក៍ដោយ លោក Mourinho ត្រូវសាកល្បងជាមួយ Liverpool នៅយប់នេះ ដើម្បីអាច​ដឹងពីជោគវាសនារបស់ពួកគេ នៅ Premier League ខណ: បីសាចក្រហម ទើបតែជួបក្រុមខ្លាំង Liverpool​ មួយប៉ុណ្ណោះ។


តោះ! ចូលរួមទស្សទាយលទ្ធផល រវាងក្រុម Liverpool និង Man Utd ខាងក្រោមនេះទាំងអស់គ្នា៖

មតិយោបល់