ព័ត៌មានកីឡា

គ្រូបង្វឹកថៃ៖ អូស្ត្រាលីនិងដាក់សម្ពាធមកលើយើងខ្លាំងល្ងាចនេះ

គ្រូបង្វឹកក្រុមជម្រើសជាតិថៃ Milovan Rajevac បានជំរុញឱ្យកូនក្រុមខំប្រឹងដើម្បីទទួលបានជ័យជម្នះលើក្រុមអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup 2018 ចុងក្រោយ នៅក្នុងទីក្រុង Melbourne នាម៉ោង ៥ ល្ងាច ថ្ងៃអង្គារ៍នេះ។

Rajevac បាននិយាយក្នុងកាសែត Bangkok Post ថា៖« យើងដឹងថាក្រុមរបស់អូស្រ្តាលីកំពុងត្រូវការឈ្នះយ៉ាងខ្លាំងហើយពួកគេនិងដាក់សម្ពាធមកលើយើង ពីព្រោះពួកគេចង់ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ។ វាអាចក្លាយជាគុណប្រយោជន៍សម្រាប់យើង។ “ក្នុងករណីណាមួយវាគួរតែជាបទពិសោធដ៏ល្អសម្រាប់ក្រុមរបស់យើង” ។

សូមរំលឹកផងដែរថា ក្រុមជម្រើសជាតិថៃ បាត់បង់ឳកាសឡើងទៅវគ្គបន្តទៀតហើយ ខណ:អូស្ត្រាលី ស្ថិតក្នុងចំណោម បីក្រុម ក្នុងពូល B ដែលកំពុងប្រជែងគ្នា ស្របពេលដែលជប៉ុន ទទួលបានកៅអីនៅវគ្គបន្តមុនគេ៕

មតិយោបល់