ព័ត៌មានកីឡា

កុំភ្លេច!! ល្ងាចនេះ ជម្រើសជាតិកម្ពុជា អាចបន្តឈ្នះ ឡាវ បានទេ?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងជំនួបមិត្តភាពអន្តរជាតិ នាវេលាម៉ោង ៦ ល្ងាចនេះ នៅកីឡដ្ឋាន Lao National Stadium ទីក្រុងវៀងចន្ទន៍ ទឹកដីនៃប្រទេសឡាវ ខណ:ដែលជំនួបចុងក្រោយ គោព្រៃ បានយកឈ្នះ ២–១ ក្នុងពានរង្វាន AFF Championship 2016 ទឹកដីកម្ពុជា។

គួរំលឹកថា គោព្រៃកម្ពុជា យកការប្រកួតមិត្តភាពនេះ សម្រាប់ត្រៀមប្រកួតផ្លូវការធំមួយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបបិទពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 នៅប្រទេសតាហ្ស៊ីគីស្ថាន (ទឹកដីកណ្ដាល)៕

មតិយោបល់