ព័ត៌មានកីឡា

ក្តៅៗ! Chelsea ចង់បាន Zidane តែត្រូវបានកាតាឆក់យកមុន

ការចាកចេញពី Real Madrid មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង លោក Zinedine Zidane ត្រូវបានទទួលការចាប់អារម្មណ៍ ពីក្កិបជើងខ្លាំងមួយ នៅអង់​គ្លសបាត់ទៅហើយ តែ Zidane បែរជាងាកទៅរកការដឹកនាំនៅកាតាវិញ។

បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមតោខៀវ Chelsea ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយលោក Zinedine Zidane មកដឹកនាំ​ជំនួសតំណែហរបស់លោក Antonio Conte នៅរដូវកាលក្រោយនេះ។ ជាការពិតណាស់ Chelsea ក្រោមការដឹកនាំរបស់លោក Antonio Conte រដូវកាលទើបបញ្ចប់ថ្មីៗនេះ ឈ្នះពាន FA Cup មួយប៉ុណ្ណោះ ដោយរបូតពាន Premier League ព្រមទាំងជ្រុះចេញពី Champion League ត្រឹមវគ្គ ១៦​ក្រុម​ចុងក្រោយប៉ុណ្ណោះ។

យ៉ាងណាវិញ ក្រោយពេលដែល Zidane សម្រេចចែកផ្លូវ​គ្នា​ជាមួយ Real Madrid រួមក ក្រុមតោខៀវ Chelsea រំពឹងថា ពួកគេច្បាស់ជាអាច​នាំយកគ្រូសញ្ជាតិបារាំងរូបនេះ មកជំនួសតំណែងលោក Conte ជាក់ជាមិនខាន​ឡើយ។ Zidane បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយ:សមត្ថភាព នៃការដឹកនាំរបស់លោក នាពេលកន្លងមកនេះ ដោយចំណយ​ពេលត្រឹម ២ឆ្នាំកន្លះប៉ុណ្ណោះ លោកអាចជួយក្រុម Real Madrid ឈ្នះពានដល់​ទៅ ៩ពោល Champion League ៣រដូវកាលជាប់គ្នា ដែលមិនទាន់មានគ្រូណា​មួយអាចធ្វើបានឡើយ ខណ:ពាន ៦ផ្សេងទៀតរួមមានដូចជា FIFA Club World Cup ២លើ, UEFA Super Cup ២លើក, Laliga ១លើក និង Spanish Supe Cup ១លើក។

ក្រុមតោខៀវ Chelsea ហាក់បរាជ័យរួចទៅហើយ ក្នុងការចង់បាន Zidane ក្រោយពីលោក សម្រេចចិត្ត ទៅដឹកនាំក្រុមជម្រើសជាតិកាតា​ ដោយទទួលបានប្រាក់ឈ្នួល ខ្ពស់ រហូតដល់ទៅ ៥០លានអឺរ៉ូ។

មតិយោបល់