ព័ត៌មានកីឡា

ចិត្តបុណ្យមែន Ronaldo ជួយឆ្កែ៨០ក្បាលឱ្យរស់រានមានជីវិតវិញ

កីឡាករ Cristiano Ronaldo បានចំណាយប្រាក់ផ្ទាល់ខ្លួនក៏ដូចជាបានផ្ញើរអាវមួយដែលមានហត្ថលេខារបស់ខ្លួនទៅកន្លែងចិញ្ចឹមសត្វឆ្កែមួយកន្លែងនៅស្រុកកំណើតដែលកំពុងតែខ្វះខាតប្រាក់សឹងតែបិទទ្វាទៅហើយ។

កន្លែងចិញ្ចឹមឆ្កែមួយកន្លែងនៅស្រុកកំណើតរបស់ Ronaldo នាប្រទេសព័រទុយហ្គាល់កំពុងតែជួបបញ្ហាខ្វះខាតប្រាក់ដើម្បីទ្រទ្រង់កន្លែងបន្តក្រោយពីមានការចំណាយច្រើនពេក។ ដោយក្នុងកន្លែងនោះមានឆ្កែរទាំងអស់៨០ក្បាល ហើយត្រូវការបុគ្គលិកមួយចំនួនដើម្បីមើលថែវា។ ក្រោយពីឃើញការខ្វះខាតនេះហើយ Ronaldo ដែលមានស្រុកកំណើតនៅទីនោះ បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួននិងថែមទាំងផ្ញើអាវមានហត្ថលេខាខ្លួនឯងមួយទៀត ដើម្បីលើកទឹកចិត្តដល់គ្រូពេទ្យសត្វនៅទីនេះ។

)

Liliana Santos មានវ័យ៣៤ឆ្នាំដែលជាអ្នកមើលថែកន្លែងខាងលើនេះបាននិយាយដូច្នេះថា៖ “យើងសឹងតែមិនជឿថាគាត់បានជួយពួកយើង។ ខ្ញុំសូមអរគុណដល់ Ronaldo អស់ពីចិត្ត ក្នុងការជួយលើកនេះ ហើយវាពិតជាមានសារសំខាន់ខ្លាំងណាស់”។

នេះមិនមែនជាលើកទី១ទេ ដែល Ronaldo បានចូលរួមកម្មវិធីសប្បុរសធម៍ ដោយកាលពីឆ្នាំ២០១៥កន្លងទៅ រូបគេបានចំណាយប្រាក់ដល់ទៅ៥លានផោនឯណោះក្នុងការងារសប្បុរសធម៍មួយក្រោយពីប្រទេសនេប៉ាល់ជួបគ្រោះរញ្ជួលដី សម្លាប់មនុស្សអស់៨ពាន់នាក់៕

https://www.youtube.com/watch?v=jiHTx2lVi70

មតិយោបល់