ព័ត៌មានកីឡា

Pep Guardiola ​ថា Man City ​ជា​ប្រហែល​ជា​ក្លឹប​ចុង​ក្រោយ​ដែល​ខ្លួន​ដឹក​នាំ

លោក​ Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​និយាយ​ដោយ​កំហឹង​ថា​ខ្លួន​អាច​នឹង​បញ្ចប់​អាជីព​នៅ​ទឹក​ដី​អង់គ្លេស​នេះ​ហើយ ​ក្រោយ​ពី​មិន​អាច​យល់​ពី​ការ​កាត់​សេចក្ដី​នៅ​ក្របខណ្ឌ​នេះ​បាន។

ក្រុម Man City ​បាន​យក​ឈ្នះ​ក្រុម​ Burnley ​២-១ ​បើ​ទោះ​ជា​ពួកគេ​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​ក៏​ដោយ ​ព្រោះFernandinho ​ត្រូវ​បណ្ដេញ​ចេញ​តាំង​ពី​ដើម​តង់​ទី​១។ យ៉ាងណាមិញ ​ចំពោះ​រឿង​រ៉ាវ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល​នេះ​ហើយ ​ទើប​បាន​ជា​លោក Pep ​បញ្ជាក់​ថា​មិន​យល់​ចំពោះ​ក្របខណ្ឌ​នេះ​នោះ​ទេ។

“ខ្ញុំ​នឹង​នៅ Manchester ​៣​រដូវកាល​ទៀត ​ហើយ​ប្រហែល​ជា​ច្រើន​ជាង​នេះ ប៉ុន្តែ​ខ្ញុំ​ក៏​ប្រហែល​ជា​ដើរ​ដល់​ចំណុច​ដែល​ត្រូវ​បញ្ចប់​អាជីព​ផង​ដែរ ព្រោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ហើយ វា​ប្រហែល​ជា​ក្លឹប​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ដឹក​នាំ”។ សម្ដី​របស់ Pep ។

ក្រោយ​ពី​បាន​៣​ពិន្ទុ​យប់មិញ ​ក្រុម​ Manchester City ​បាន​ហក់​ឡើង​ទៅ​លេខ​៣​ក្នុង​​តារាង​ប៉ុណ្ណោះអាសន្ន ​ខណៈដែល​ក្រុម Arsenal ​និង Chelsea ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕

មតិយោបល់