ព័ត៌មានកីឡា

Rashford ស្ថិតក្នុងក្រសែភ្នែកក្រុមយក្សអេស្ប៉ាញ

ថ្វីបើរដូវកាលនេះ ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford មិនបានបង្ហាញទម្រង់លេងអស្ចារ្យ ដូចរដូវកាលមុនក៍ដោយ តែកីឡាកររូបនេះ កំពុងស្ថិតក្រោមក្រសែភ្នែកក្រុមយក្សអេស្ប៉ាញ ក្នុងការតាមប្រមាញ់កីឡាកររូបនេះ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid​ ចាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford ពីក្រុមបីសាចក្រហម Manchester United ។ Rashford មានវ័យក្មេងមែន តែទម្រង់លេងយ៉ាងល្អ​របស់កីឡាកររូបនេះ បានធ្វើឲ្យក្លិបជាច្រើនចង់បានយ៉ាង​ខ្លាំង ដើម្បីយកទៅពង្រឹងក្លិប ឲ្យកាន់តែរឹងមាំ នៅតំបន់​ប្រយុទ្ធ។

ម្យ៉ាងវិញទៀត មិនត្រឹមតែជាកីឡាករសំខាន់ក្នុង​ក្រុមបីសាចក្រហម Manchester United នោះទេ Rashford បានក្លាយជាកីឡាករដែលមានឥទ្ធិពល ក្នុង​ក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ យ៉ាងណាវិញ សម្រាប់ក្រុម Real Madrid បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទម្រង់លេងរបស់ Rashford ដោយមានបំណងចង់នាំយកទៅកាន់ Bernabeu នៅរដូវកាលក្រោយនេះ តែពួកគេ នៅបន្តរង់ចាំមើល Rashford បន្តទៀត ដើម្បីប្រាកដចិត្តនាំយកកីឡាករ​រូប​នេះ ខណ:ពេលវេលាវាស់ស្ទង់សមត្ថភាព នៅមានច្រើន​ទៀត។

បើសិនជា Real Madrid បរាជ័យទិញ Harry Kane ឬ Eden Hazard និង Mohamed Salah វិញ​នោះ ច្បាស់ណាស់ មិនចាំបាច់គិតច្រើនឡើយ ក្រុមអធិរជ​ស មួយនេះ និងទិញយក Marcus Rashford មកឆាប់ជាក់ជាមិនខានឡើយ។

មតិយោបល់