ព័ត៌មានកីឡា

El Clasico ​របស់ Real ​និង Barca ​អាច​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​អាមេរិក

​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្រុម Real Madrid ​នឹង​មាន​ការ​ប្រកួត​លក្ខណ:​មិត្តភាព​ជាមួយ​ក្រុម FC Barcelona ​នៅ​រដ្ឋ Miami ​នា​សហរដ្ឋ​អាមេរិក។

ដំណឹង​នេះ​បាន​មក​ពី​ ESPN ​ដែល​បាន​ចុះ​ផ្សាយ ​ខណ:​ដែល​ការ​ប្រកួត​ខាង​មុខ​នេះ​គឺ​ជា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Tour ​មួយ ​ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ថា​មាន​ប៉ុន្មាន​ក្រុម​ចូល​រួម​នោះ​ទេ។ តែ​អ្វី ដែល​ច្បាស់​នោះ​គឺ​ខាង​អ្នក​រៀប​ចំ​កម្មវិធី​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ប្រកួត​ធំ​នេះ ​ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ។

នេះ​ជា​រឿង​កម្រ​ណាស់​សម្រាប់​ក្រុម Real Madrid និង Barcelona ​ដែល​ប៉ះ​គ្នា​ក្នុង​ប្រកួត​មិត្តភាព ព្រោះ​ថា​ពួកគេ​ទាំង​ពីរ​នេះ​តែងតែ​ទៅ​ប្រកួត​មិត្តភាព​នៅ​រដូវ​ក្ដៅ​ខុស​ៗ​គ្នា​រហូត។ ហើយ​ប្រសិន​បើ​លេង​ក្នុង​ពាន​តែ​មួយ ក៏​ត្រូវ​បែងចែក​ជា​ពូល​ខុស​គ្នា​ដែរ៕

មតិយោបល់