ព័ត៌មានកីឡា

ក្រុមមិនទាន់ឈ្នះ អាហ្វហ្គានីស្ថាន ទទួលស្វាគមន៍ កម្ពុជា ក្នុងជំនួបចុងក្រោយ AFC Asian Cup

នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ដែលមិនទាន់ស្គាល់ឈ្នះ នាវេលាម៉ោង ៤ ល្ងាចនេះ (ម៉ោង៦ល្ងាចនៅកម្ពុជា) ក្នុងវគ្គជម្រុះជុំចុងក្រោយ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី (UAE 2019 AFC Asian Cup) ប្រចាំពូល C នៅលើទឹកដីនៃប្រទេសតាជីគីស្ថាន ដែលជាទឹកដីកណ្ដាល។

នេះគឺជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្រោយពីបានធ្វើការប្រកួតបានចំនួន ៥ លើកក្នុងនោះ កម្ពុជា ឈ្នះ ១ លើក នឹងចាញ់ ៤ លើក ខណ:អាហ្វហ្គានីស្ថាន ស្មើ ៣ លើក ចាញ់ ២ លើក និងមិនដែលឈ្នះនោះទេ ពោលក្រុមទាំង ២ មានត្រឹម ៣ពិន្ទុក្នុងដៃដូចគ្នា។

សូមបញ្ជាក់ថា គោព្រៃកម្ពុជា ធ្លាប់បានយកឈ្នះ អាហ្វហ្គានីស្ថាន ម្តងមកហើយ ដោយលទ្ធផល ១ទល់០ នាពហុកីឡដ្ឋានជាតិ ដែលធ្វើបានសម្រេចដោយកីឡាករ ប្រាក់ មន្នីឧត្តម៕

មតិយោបល់