ការប្រកួត UEFA Champion League វគ្គ ៨ក្រុមចុងក្រោយ បានចាប់ផ្តើមហើយនៅរាត្រីរំលងអាធ្រាត្រយប់នេះ។
Baecelona នឹងបើកកីឡារដ្ឋាន Camp Nou ទទួលស្វាគមន៍ ក្រុមសេះបង្កង់ Juventus នាយប់នេះ ក្នុងការប្រកួតនេះដែរ ក្រុមអ្នកមានបុណ្យ ហាក់មានទំនុកចិត្តខ្ពស់ ក្នុងការយកឈ្នះ Juventus ព្រោះថា ការប្រកួតនេះ ធ្វើនៅក្នុងទឹកដីរបស់ពួកគេ។
ម្យ៉ាងវិញទៀត ក្រុម Barcelona ធ្លាប់បានយកឈ្នះ Juventus នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champion League នេះ ក្នុងលទ្ធផល ៣-១ ម្តងរួចមកហើយ។ ដូច្នេះហើយ នៅក្នុងរាត្រីនេះ Barcelona សង្ឃឹមឈ្នះច្រើន ព្រោះថាខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ពួកគេ MSN មានវត្តមានទាំងអស់៕


មតិយោបល់