មណ្ឌលគិរីៈ មានករណីផ្ទុះអាវុធ អាណាធិបតេយ្យចំនួន២គ្រាប់ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិក្លង់ឡែ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនសង្ស័យមានឈ្មោះ ខ្វែន ពា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិព្នង រស់នូវភូមិឃុំខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ដកហូតយកបានអាវុធAKបត់មួយដើម លេខ៤៣៨៩ អាវុធនេះជនសង្ស័យឆ្លើយថា លាក់ទុកជាយូរមកហើយ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាស្រុកកោះញែក ។ ចំណែកមូលហេតុ បាញ់ដោយសារតែផឹកស្រាស្រវឹងខឹងប្រពន្ធ៕
មតិយោបល់