កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះ អាហ្វហ្គានីស្ថាន ដោយលទ្ធផល ១ទល់០ នាពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី (UAE 2019 AFC Asian Cup) ប្រចាំពូល C ។
ការប្រកួតដ៏តានតឹងបំផុតរវាងក្រុមទាំងពីរ នៅវគ្គទី១ មិនមានអ្នកណាអាចរកគ្រាប់បាល់បាននោះទេ តែឈានដល់នាទី ៥៩ នៃវគ្គទី២ អ្នកចាំទីរបស់ អាហ្វហ្គានីស្ថាន ព្យាយាមទាត់ផ្តាច់បាល់ទៅខាងលើ ប៉ុន្តែកីឡាករ ប្រាក់ មន្នីឧត្តម បានលោតយកគូទរាំង ធ្វើឲ្យបាល់ចូលទី។ ដូច្នេះហើយ កម្ពុជា បានស្គាលជ័យជម្នះលើដំបូង ក្នុងពានរង្វាន់នេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ នេះ កម្ពុជា នឹងត្រូវជួបគ្នាម្តងទៀតជាមួយ អាហ្វហ្គានីស្ថាន នាវេលាម៉ោង ៦ ល្ងាចនៅកម្ពុជា លើកីឡដ្ឋាន Central Republican Stadium ប្រទេស តាជីគីស្ថាន ដែលអាហ្វហ្គានីស្ថានយកធ្វើជាម្ចាស់ផ្ទះ៕
https://www.youtube.com/watch?v=dG4im9NyZ_M
មតិយោបល់