ខ្សែបម្រើរបស់ក្រុម Borussia Dortmund កីឡារ Shinji Kagawa, ខ្សែប្រយុទ្ធ Son Heung-min និងខ្សែបម្រើកណ្តាលរបស់ប្រទេសអូស្ត្រាលី Aaron Mooy ត្រូវបានជ្រើសរើសជាបេក្ខភាពពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅអាស៊ីរបស់ AFC។
Kagawa បានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការ Bundesliga របស់ក្រុម Borussia Dortmund កាលពីរដូវកាលមុន នឹងបានជួយឱ្យពួកក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបី។ លោកក៏បានជួយប្រទេសជប៉ុនឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup នៅឆ្នាំក្រោយ។
Aaron Mooy មានគុណសម្បត្តិយ៉ាងខ្លាំងក្នុងការជួយជម្រើសជាតិអូស្រ្តាលី បានឡើងទៅលេង World Cup ឆ្នាំក្រោយនៅប្រទេសរុស្ស៊ី បន្ទាប់ពីយកឈ្នះ ហុងឌូរ៉ាស ៣ទល់១ នៅជើងទី២៕
Son Heung-min បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្រុម Tottenham Hotspurs ឆ្នាំនេះ ខណៈដែលរូបគេ បានក្លាយទៅជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅអាស៊ីក្នុងក្របខ័ណ្ឌ English Premier League កាលពីពេលថ្មីៗនេះ ដោយបំបែកកំណត់ត្រារបស់កីឡាករ Park Ji -Sung ជាមួយគ្រាប់បាល់ ២០ គ្រាប់៕
មតិយោបល់