ក្រុមចចក Roma ហាក់ខកចិត្តយ៉ាងខ្លាំង ក្នុងការធ្វើដំណើរទៅកាន់ទឹកដី Camp Nou របស់អេស្ប៉ាញ ដោយត្រូវក្រុម Barcelona បំបាក់ក្នុងលទ្ធផល ៤-១ នាការប្រកួតជើងទី១ Champions League យប់មិញនេះ។
ជាក់ស្តែងណាស់ ក្រុម Roma ហាក់លេងភ្លាត់ស្នៀតយ៉ាងខ្លាំង នាការប្រកួតយប់មិញនេះ ដោយភ្លាត់ទាត់បញ្ចូលទីខ្លួនឯង ដល់ទៅ ២គ្រាប់ ជាហេតុធ្វើឲ្យក្រុម អ៊ីតាលីមួយនេះ បរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើង ក្រុម Barcelona ៤-១ ។ ៤គ្រាប់របស់ក្រុម Barcelona រកបានដោយការទាត់បញ្ចូលទីខ្លួនឯង របស់ Roma ២គ្រាប់ដំបូង ដោយកីឡាករ Daniele De Rossi នៅនាទីទី៣៨, Kanstantinos Manola នៅនាទីទី៥៥, ការទាត់បញ្ចូលទីរបស់ខ្សែការពារ Gerrard Pique នៅនាទីទី៥៩ និងកាស៊ុតរបស់ខ្សែប្រយុទ្ធ Luis Suarez នៅនាទីទី៨៧។
ចំណែកក្រុម Roma វិញ បើទោះបីជា ទាត់បញ្ចូលទីខ្លួនឯង ២គ្រាប់មែនពិត តែក្លិបអ៊ីតាលីមួយនេះ ក៍អាចវាយបករកគ្រាប់បាល់បានវិញ ១គ្រាប់លើក្រុម Barcelona បាននៅនាទីទី៨០ ដោយការស៊ុតរបស់កីឡាករ Edin Dzeko ។ ចំពោះ ករវិលទៅកាន់ទឹកដីអ៊ីតាលីវិញ ក្រុម Roma ហាក់មិនមានសង្ឃឹមក្នុងការវាយបកយកឈ្នះច្រើនគ្រាប់លើក្រុម Barcelona បានឡើយ ស្រួលៗមិនស្រួលអាចលេងបានត្រឹមស្មើ ឬត្រូវក្រុម Barcelona ស៊ីថែមផងក៍ថាបាន។
ក៍ប៉ុន្តែ មិនប្រាកដថា Roma ធ្វើមិនបានល្អឡើយ នៅជើងទី២ នោះ ព្រោះថា Roma ជាក្រុមខ្លាំងរបស់អ៊ីតាលីមួយដែរ ម្យ៉ាងនៅ Champion League មនបទពិសោធន៍ច្រើនគួរសម ទំនងជាអាចយកឈ្នះ Barcelona បាន តែមិនសង្ឃឹមឡើងវគ្គបន្តឡើយ។
https://www.youtube.com/watch?v=ER1t8uy1vUk
មតិយោបល់