Post News Media ព័ត៌មានជាតិ ខ្លាំងខ្លោច! ...

ខ្លាំងខ្លោច! ផ្ទុះគំនុំចាស់ ទាញដាវកាប់សំពងក្នុងរោងការ..

កំពង់ស្ពឺ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានប្រើហិង្សាកាប់ទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៧ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ភូមិត្រពាំងថ្ម​ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមាន​ឈ្មោះ គែគ ប៉ាវ ភេទប្រុស អាយុ ២៣ឆ្នាំ​ រស់នៅភូមិត្រពាំងថ្ម​ ឃុំរលាំងចក ស្រុកសំរោងទង បានយកដាវកាប់ទៅលើឈ្មោះ ប៊ុន សុភាស់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិជាមួយគ្នា​ បណ្ដាលឲ្យ​រងរបួសក្បាលធ្ងន់ កាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចរោងការ​កូនរបស់ឈ្មោះ ផាត ណាត។

បច្ចុប្បន្នត្រូវសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕