ព័ត៌មានកីឡា

តោះ! មកស្គាល់កីឡាករ ៧រូបដែល Real Madrid កំពុងទាក់ទង

ក្នុងការរុះរើទ្រង់ទ្រាយធំ រដូវកាលក្រោយនេះ មានកីឡាករជាច្រើនរូប ដែលក្រុម Real Madrid ផ្តោតការចាប់អារម្មណ៍ ដើម្បីយកមកដោះដូរកីឡាករទ្រង់​ទ្រាយធំ នៅរដូវកាលក្រោយនេះ ក៍ប៉ុន្តែ កីឡាករខ្លះ Real ដាក់គម្រោងទិញឲ្យបាន និងកីឡាករខ្លះទៀត គ្រាន់តែ​ចាប់អារម្មណ៍ប៉ុណ្ណោះ។

យ៉ាងណាវិញ កីឡាករ ៧រូប ដែលក្រុមអធិរាជស Real Madrid កំពុងចង់បានយ៉ាងខ្លាំង ក្នុងការយកមកពង្រឹង​ក្លិប នៅរដូវកាលក្រោយនេះ ខណ:កីឡាករមួយចំនួន Real Madrid ហាក់ខកបំណងទៅហើយ ក្នុងនាំយកមកកាន់ Bernabeu ។ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករ ៧រូបដែល Real Madrid ចាប់អារម្មណ៍រួមមាន​ដូចជា Devid De Gea, Paul Pogba, Anthony Martial, Harry Kane, Mohamed Salah, Robert Lewandowski និង Eden Hazard ។

ក៍ប៉ុន្តែ កីឡាករ ៧រូបខាងលើនេះ De Gea, Pogba, Kane និង Salah បានផ្តល់នូវភ្លើងក្រហម សម្រាប់ក្រុម Real Madrd ហើយ ដោយពួកគេកំពុងតែបន្តកុងត្រាថ្មីជាមួយក្លិបរបស់​ពួកគេ។ ចំណែក Martial វិញ អាចនឹងមានការដោះដូរ​ទៅកាន់ Real Madrid ដោយសារកីឡាករបារាំងរូបនេះ គឺជាកូនសោរមួយក្នុងការដោះដូរយក Gareth Bale មកកាន់ Man Utd វិញ ស្របពេលដែល Hazard និង Lewandowski ទំនងជាមិនបន្តជាមួយក្លិបចាស់របស់​គេទៀតឡើយ ដើម្បីមកចូលរួមជាមួយ Real Madrid ខណ: Neymar វិញ នៅមិនទាន់ដឹងច្បាស់នៅឡើយ​ទេ។

តាមរយ:ការចាប់អារម្មណ៍កីឡាករច្រើនរូបបែប​នេះដែរ ក្រុម Real Madrid ក៍មានការលក់ចេញវិញផង​ដែរ ដែល Super Star សំខាន់ៗដូចជា Gareth Bale, Karim Benzema, Toni Kroos, Luka Modric Raphael Varane, Keylor Navas ជាដើមអាចនឹងមិន​បន្តវត្តមាននៅ Bernabeu រដូវកាល​ក្រោយក៍ថាបាន។

មតិយោបល់