ព័ត៌មានជាតិ

សង្ស័យកើតរោគចិត្ត ទាញដែកកេះដុតផ្ទះខ្លួនឯង ឆេះខ្ទេចអស់

បាត់ដំបង: សង្ស័យកើតរោគចិត្ត បុរសម្នាក់ទាញដែកកេះដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះខ្ទេចអស់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៥៨នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៨ ស្ថិតនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

បុរសខាងលើឈ្មោះ សួង ស៊ីវ៉ាន់ថា​ ហៅចេក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅទីកនលែងកើតហេតុ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះ មានទំហំ៣ x៤ ម៉ែត្រ (ផ្ទះផ្ទាល់ដី) ជញ្ជាំងក្តាមិនទាន់ប្រក់ដំបូលឆេះអស់ជញ្ជាំងខាងក្រោយនិង ចំហៀងសងខាង​ តែសំណាងល្អនៅក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ៕

មតិយោបល់