ព័ត៌មានកីឡា

គ្រូ Juventus សឹងមិនជឿថាបាល់១១ម៉ែត្រកើតមាននៅចុងម៉ោងបែបនេះ

លោក Massimiliano Allegri ហាក់សោកស្តាយយ៉ាងខ្លាំង ចំពោះ ការសម្រេចចិត្តចុងម៉ោងរបស់លោក អាជ្ញាកណ្តាលក្នុងទីលាន ចំពោះការផ្តល់​បាល់ ១១ម៉ែត្រ ដល់ក្រុម Real Madrid ដែលជាគ្រាប់បាល់សម្លាប់ក្តីសង្ឃឹម របស់ក្រុម Juventus ។

ការជ្រុះចេញ ពី Champion League ទាំងឈឺចាប់នេះដែរ បានធ្វើឲ្យក្រុមសេះ​បង្កង់ Juventus មសនការសោកស្តាយយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមិនសម​កើតមាននេះឡើយ។ ក្នុងការសម្ភាសន៍ជាមួយ ESPN reports ក្រោយចប់ការប្រ​កួត លោក Massimiliano Allegri គ្រូបបង្វឹកក្រុម Juventus បានឲ្យដឹងថា​ គ្រាប់បាល់ ១១ម៉ែត្រចុងម៉ោងនេះ មិនសមកើតមានឡើយ វាជាការធ្វេសប្រហែស​ដ៍ធ្ងន់ធ្ងរមួយ សម្រាប់កូនក្រុមរបស់លោក។

លោក Allegri បានឲ្យដឹងទៀតថា៖ យើងបានគ្រប់គ្រងការប្រកួតយ៉ាងល្អតាំងពីដើមតង់មកម្លេះ, យើងអាចវាយបក​យ៉ាងអស្ចារ្យរហូតធ្វើឲ្យ Real Madrid មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះអ្វីដែលយើងបានធ្វើនៅពេលនោះ។ ក៍ប៉ុន្តែ យើងបានរងនូវការខកបំណង​វិញ បន្ទាប់ពីលោកអាជ្ញាសម្រេចចិត្ត ផ្តល់បាល់ ១១ម៉ែត្រ​ នៅម៉ោងគ្រោះថ្នាក់ទៅ​ហើយនោះ បញ្ហានេះ ធ្វើឲ្យយើងទាំងអស់គ្នា ពិតជាមានការសោកស្តាយយ៉ាង​ខ្លាំង​បំផុត។ យើងពិតជាអបអរ ចំពោះ Real Madrid ដែលពួកគេធ្វើបានយ៉ាងល្អ ក្នុងការបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយយើងក៍សោកស្តាយចំពោះ ការខកបំណងនេះដែរ។

ក្នុងការសម្ភាសន៍នេះដែរ លោក Massimiliano Allegri ហាក់មិនផ្តោតលើការ​ចាប់កំហុសអាជ្ញាកណ្តាលដែលផ្តល់បាល់ ១១ម៉ែត្រនេះឡើយ លោកគ្រាន់តែសោកស្តាយនូវការធ្វេសប្រហែលក្នុងវិនាទីចុងក្រោយរបស់កូនក្រុម​លោក មិនអាចរារាំងស្ថានការណ៍អាក្រក់នេះបាន។

មតិយោបល់